Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះគ្រាប់បែក ក្បែរព្រំដែន តួកគីស្លាប់ ពួកឧទ្ទាមស៊ីរី​៣០នាក់​

ផ្ទុះគ្រាប់បែក ក្បែរព្រំដែន តួកគីស្លាប់ ពួកឧទ្ទាមស៊ីរី​៣០នាក់​

ស៊ីរី៖ ក្រុមអ្នកសកម្មនិយម របាយការណ៍ថា យ៉ាងហោច ណាស់មាន ក្រុមឧទ្ទាម ៣០នាក់ ត្រូវបានសម្លាប់ និង១០នាក់ ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ ខណៈពេល មានការបំផ្ទុះ គ្រាប់បែកមួយ នៅតំបន់ព្រំដែន ដែលគ្រប់ គ្រងដោយ ពួកឧទ្ទាម ដែលស្ថិត នៅចន្លោះព្រំដែន ស៊ីរីនិងតួកគី។

ក្រុមខាងលើ នេះបានថ្លែងថា ជនអត្តឃាតម្នាក់ បានធ្វើឲ្យគ្រឿង ផ្ទុះនៅ ជាប់និងខ្លួនផ្ទុះនៅ តំបន់ខ្សែក្រវ៉ាត់ព្រំដែន ក្នុងតំបន់ ជនបទ នៃភាគខាងជើងក្រុង Idlib ។

ចំណែក ក្រុមអ្នកសកម្មនិយម ដទៃទៀត ដូចយ៉ាងទីភ្នាក់ងារ ស៊ើបអង្កេត ផ្នែកសិទ្ធិមនុស្ស របស់ស៊ីរីក៏ បានអះអាង ពីការផ្ទុះ បែបនេះ ដែរ ដោយលើកឡើងថា ជនអត្តឃាតបានធ្វើ ឲ្យផ្ទុះនូវ គ្រឿងផ្ទុះដែល លាក់ទុកនឹងរាង កាយរបស់ខ្លួន នៅក្នុងរថយន្ត ក្រុងដឹកក្រុម អ្នកប្រយុទ្ធ របស់ពួកឧទ្ទាម ដែលកំពុង ធ្វើដំណើរ ពីដែនដីតួកគី ចូលទៅកាន់ស៊ីរី។

រីឯអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស ដែលមាន មូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា កងរក្សាសន្តិសុខ ព្រំដែនតួកគី មួយចំនួន ត្រូវបាន សម្លាប់ដោយសារការ បំផ្ទុះគ្រាប់បែកនោះ ។

ការបំផ្ទុះគ្រាប់ បែកមួយចំនួន នៅក្បែរព្រំដែន តួកគីដែល ជាវិបត្តិស៊ីរី គឺជាផ្នែកមួយ នៃភាពតាន តឹងរវាង ក្រុមឧទ្ទាម និងក្រុមឧទ្ទាម។ ទាហាន ដែលច្បាំងដណ្តើម បានរបស់ពួក ឧទ្ទាមគឺគ្រប់ គ្រងមួយភាគធំ នៃក្រុង Idlib ។

 

 

 

RELATED ARTICLES