Sunday, October 12, 2025
Homeព័ត៌មានជាតិទាញកាំបិតកាប់រយះក្បាល ខឹងបង្អាប់មិនឈ្នះគេ

ទាញកាំបិតកាប់រយះក្បាល ខឹងបង្អាប់មិនឈ្នះគេ

ខេត្តកោះកុង ៖ យុវជនឈាមរាវ២នាក់ ជាមិត្តភក្តិនឹងគ្នា កំពុងអង្គុយជជែកគ្នាលេងចុះឡើង ក៏បង្អាប់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងខឹងបង្អាប់មិនឈ្នះគេ ក៏បង្កជម្លោះទាញកាំបិតកាប់ប្រហារមិត្តភក្តិរបស់ខ្លួន បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជនដៃដល់ដែលកាប់មិត្តភក្តិរយះក្បាល មានឈ្មោះង៉ែត សំ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសៀង គឹមលី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនដៃដល់ ដែលជាមិត្តភក្តិនឹងគ្នា បានអង្គុយជជែកគ្នាលេងធម្មតា លុះក្រោយមក ក៏ស្រាប់តែអ្នកទាំង២ ចាប់ផ្តើមបង្អាប់គ្នាលេងទៅវិញទៅមក ប៉ុន្តែដោយសារភាគីជនដៃដល់ ខឹងបង្អាប់មិនឈ្នះជនរងគ្រោះ បែរជាផ្ទុះកំហឹងរករឿងឈ្លោះប្រកែក រហូតក្លាយទៅជាអំពើហិង្សា ដោយស្ទុះទៅទាញកាំបិតមកកាប់ប្រហារជនរងគ្រោះចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមច្បាប់ភ្លាមៗផងដែរ៕

RELATED ARTICLES