ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភនារីវ័យក្មេងម្នាក់ រហូតដល់បានសម្រេចនៅក្នុងថ្ងៃចូលឆ្នាំថ្មី បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល៤ថ្ងៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់វ៉ៃខ្នោះជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់រំលោភក្មេងស្រីថ្ងៃចូលឆ្នាំថ្មីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិសិរីមានជ័យ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ស្រាវជ្រាវចាប់ខ្លួនជនល្មោភកាមបាន នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី មានឈ្មោះឆាំ សារុន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះទ.ស.ធ អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងដើរតែម្នាក់ឯង ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ស្ទុះមកចាប់អូសដៃរបស់នាងចូលទៅក្នុងព្រៃ រួចធ្វើសកម្មភាពសម្រាតខោអាវនាងចេញអស់ បន្ទាប់មកក៏ចាប់រំលោភសេពសន្ថវៈមកលើ នាងរហូតដល់បានសម្រេចតែម្តង។
ក្មេងស្រីរងគ្រោះបន្តថា ក្រោយពីធ្វើសកម្មភាពចាប់រំលោភនាងស្កប់ស្កល់តណ្ហារួចហើយ ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ស្រមោល ចំណែកនាងបានត្រឡប់មកផ្ទះវិញ រៀបរាប់រឿងរ៉ាវឱ្យឪពុកម្តាយបានដឹង រួចក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស្នើសុំកិច្ចសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំនុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង។
ជុំវិញករណីរំលោភសេពសន្ថវៈខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។/