Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិថៃជួប ហានិភ័យ​បាត់បង់ ភ្ញៀវទេសចរ២០ម៉ឺន នាក់​ក្រោយផ្ទុះគ្រាប់បែក

ថៃជួប ហានិភ័យ​បាត់បង់ ភ្ញៀវទេសចរ២០ម៉ឺន នាក់​ក្រោយផ្ទុះគ្រាប់បែក

ថៃ៖ ប្រធានអាជ្ញា ធរទេសចរណ៍ថៃ បានឲ្យដឹងនៅដើម សប្តាហ៍នេះថាប្រទេស ថៃអាចបាត់បង់ ភ្ញៀវទេសចរ បរទេសចំនួន ២០ម៉ឺន នាក់និង ចំណូលក្នុងផ្នែក នេះប្រមាណជា២៩៣លានដុល្លារ ក្នុងឆ្នាំ២០១៦ នេះបន្ទាប់ពីមានការ បំផ្ទុះគ្រាប់បែក ដែលបណ្តាល ឲ្យ មនុស្សស្លាប់ជា ច្រើននាក់ក្នុង ទីក្រុងទេសចរណ៍ កាលពីសប្តាហ៍មុន។

រលកកម្តៅ នៃការវាយប្រហារ នៅតាមទីតាំងផ្សេងៗ រួមមានទីក្រុង ឆ្នេរសមុទ្រ ហួរហ៊ីន និងកោះភូកេត គឺជាតំបន់ប្រកួត ប្រជែងធំ ជាងគេ បំផុតក្នុងឧស្សាហកម្មទេស ចរណ៍ដែលមានអស្ថិរភាព ជាងមួយ ទសវត្សរ៍ មកហើយនិង បានផ្ទុះឡើង វិញនូវ អំពើហិង្សា ក្នុងអំឡុង ពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។

លោក Yuthasak Supsorn ប្រធានអាជ្ញា ធរទេសចរណ៍ ជាតិរបស់ថៃ បានថ្លែងថា ការវាយប្រហារ នេះអាចជា លទ្ធផល នៅក្នុង ការខាត បង់រយៈ ពេលយូរអង្វែងក្នុង ផ្នែកចំណូលទេសចរណ៍ និងការមក ទស្សនាកម្សាន្ត នៅប្រទេសថៃ ជាពិសេស អ្នកដែល មកពីបណ្តា ប្រជាជាតិអាស៊ាន តែម្តង។ លោកបានថ្លែងនៅក្នុង សេចក្តីថ្លែង ការណ៍មួយ ថានៅដំណាច់ ឆ្នាំនេះ គួរតែមានអ្នកទេស ចរ ប្រមាណជា ១០ម៉ឺន ទៅ២០ម៉ឺននាក់ លុបចោល ដំណើរកម្សាន្ត របស់ពួកគេ។ មួយវិញទៀត ការខាតបង់ទាំង នោះនឹងមានទំហំ ទឹកប្រាក់១៤៦លាន ដុល្លារទៅ ២៩៣លាន ដុល្លារឯណោះ។

វិស័យទេស ចរណ៍ស្មើនឹង១០%នៃ GDP របស់ប្រជាជនថៃហើយក៏ស្ថិត ក្នុងចំណោមចំណុចដ៏ភ្លឺស្វាង មួយចំនួនក្នុ ងការចូលរួមចំណែក ក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ថៃបាននិងកំពុងរំពឹងថា ឆ្នាំ២០១៦នេះនឹងទទួល បាន អ្នកទេសចរ ចំនួន ៣២លាននាក់ហើយ រកចំណូល បានពីវិស័យ នេះប្រមាណជា៧០ ប៊ីលានដុល្លារ។

 

 

 

 

 

RELATED ARTICLES