Monday, October 13, 2025
Homeព័ត៌មានជាតិក្មេងស្រីសុំមើលទូរទស្សន៍ ប្រុសសុំរួមរ័កបានម្តង

ក្មេងស្រីសុំមើលទូរទស្សន៍ ប្រុសសុំរួមរ័កបានម្តង

ខេត្តព្រះវិហារ ៖ បុរសម្នាក់ កំពុងមើលទូរទស្សន៍នៅលើផ្ទះតែម្នាក់ឯង លុះក្មេងស្រីជាអ្នករស់នៅក្បែរខាងម្នាក់ បានឡើងមកសុំមើលទូរទស្សន៍ជាមួយ ក៏បែកគំនិតលួងលោមក្មេងស្រីថាទាល់តែឱ្យរូបគេរួមរ័កជាមួយ ទើបព្រមឱ្យមើល រួចក៏ធ្វើសកម្មភាពរួមរ័កជាមួយក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវបងប្រុសក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងក្មេងស្រីរួមរ័កនេះ បានកើតឡើង តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណូច ភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆេង សារឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ បានទទួលពាក្យបណ្តឹងពីបងប្រុសរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះឆេង សារឿន ថាបាន រួមភេទជាមួយប្អូនស្រីរបស់គាត់ ដែលទើបនឹងមានអាយុ១៤ឆ្នាំ ខណៈពេលដែលប្អូនស្រីគាត់ ទៅមើលទូរទស្សន៍ពេលថ្ងៃត្រង់នៅផ្ទះរបស់ឈ្មោះ ឆេង សារឿន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចុះធ្វើការស្រាវជ្រាវ រហូត ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះឆេង សារឿន ដើម្បីនាំយកមកសាកសួរ។

នៅចំពោះមុខមសមត្ថកិច្ច ជនសង្ស័យឈ្មោះឆេង សារឿន បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយនឹងក្មេងស្រីរងគ្រោះ ខាងលើមែន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ តែក្មេងស្រីរងគ្រោះក៏ព្រមព្រៀងជាមួយរូបគេដែរ។

ជនសង្ស័យបន្តសារភាពថា តាមពិតនៅមុនពេលកើតហេតុ ខណៈដែលរូបគេកំពុងមើលទូរទស្សន៍នៅលើផ្ទះតែម្នាក់ឯង ស្រាប់តែក្មេង ស្រីរងគ្រោះ បានឡើងមកសុំមើលទូរស័ព្ទជាមួយរូបគេដែរ ទើបរូបគេបានលួងលោមសុំនាងរួមភេទជាថ្នូរនឹងការឱ្យមើលទូរទស្សន៍ ពេលនោះ នាងក៏យល់ព្រម។

ជនសង្ស័យខាងលើ ត្រូវបានលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៣០៨ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

RELATED ARTICLES