Friday, April 26, 2024
Homeព័ត៌មានជាតិថ្ងៃស៊យ ! ឌុប​ចំ​ចោរ​ដល់​កន្លែង​ស្ងាត់ ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

ថ្ងៃស៊យ ! ឌុប​ចំ​ចោរ​ដល់​កន្លែង​ស្ងាត់ ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានក្រុមចោរដែលមានគ្នាពីរនាក់ វាយនិងភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៥ ខែសីហា នៅតំបន់វាលស្ងាត់ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជិន ឈន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្រោយផ្សារការណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើតភូមិ ដំរីធ្នង ឃុំខ្ពក ស្រុកស្អាង ខេត្តកណ្ដាល ។  ម៉ូតូដែលចោរប្លន់ទៅម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៤៤៤៥ មិនចាំអក្សរពីមុខ ។

dfssdfds
ជនរងគ្រោះ បង្ហាញស្នាមដែលក្រុមចោរវាយ

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយរង់ចាំឌុបមូយ ម្តុំរង្វង់មូលចោមចៅ ខណៈក៍ស្រាប់តែមានបុរសពីរនាក់អាយុប្រហែល២០ឆ្នាំជាង បានដើរមករកគាត់ អោយឌុបទៅម្តុំភូមិទួលពង្រ ក្នុងតំលៃ៧០០០រៀល  ពេលនោះរូបគាត់បានឌុបបុរសទាំងពីរនាក់ ដល់កន្លែងកើតហេតុ ដែលជាផ្លូវស្ងាត់ និងងងឹតទៀត ស្រាប់តែជនល្មើស បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់គំរាមនិងវាយ ជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាល  ពេលជនរងគ្រោះ បានតដៃជាមួយនិងជនល្មើសដែល តែមិនឈ្នះ ព្រោះជនល្មើសមានអាវុធ ដូច្នេះរូបគាត់បានបណ្តោយឲ្យជនល្មើស និងលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។

ddsdsdsd
កម្លាំងអាវុធហត្ថ ចុះទៅពិនិត្យកន្លែងកើតហេតុ

ភ្លាមៗនោះរូបគាត់ជាជនរងគ្រោះ បានស្រែកឲ្យគេឯងជួយដែរ តែដោយសារតែទីនោះជាកន្លែងស្ងាត់ គឺគ្នានអ្នកណាដឹងនិងអ្នកណាលឺនោះទេ ហើយរូបបានរត់មករកកន្លែងដែរមានមនុស្ស ប្រាប់អោយគេជួយ និងវានផ្តល់ដំណឹង ដល់សមត្ថកិច្ចឲ្យចុះមកមើល កន្លែងកើតហេតុថាពិតជាមានរឿងដូច្នេះមែន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ កងកម្លំាងអាវុធហត្ថដឹកទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ៕

ណន រ៉ាត់

 

RELATED ARTICLES