នេប៉ាល់៖ ក្រសួងកិច្ចការផ្ទៃក្នុង នេប៉ាល់បាន ឲ្យដឹងថាមាន មនុស្ស២៩នាក់បាន ស្លាប់បាត់បង់ ជីវិតនិង៧២នាក់ ផ្សេងទៀតរង របួសក្នុងការហេតុគ្រោះ ថ្នាក់រថយន្តក្រុង ពីរដាច់ដោយ ឡែកពីគ្នា ដែលកើតឡើង ក្នុងស្រុកភាគ កណ្តាល Kavrepalanchowk និងស្រុកភាគ ខាងលិច Baitadi របស់នេប៉ាល់កាលពីថ្ងៃច័ន្ទ។
ក្រសួងបាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថាយ៉ាងហោច ណាស់មាន មនុស្ស២៦នាក់បានស្លាប់ និង៤២នាក់រង របួសក្នុងហេតុ ការណ៍គ្រោះថ្នាក់ រថយន្តក្រុងដឹក អ្នកដំណើរនៅស្រុក Kavrepalanchowk បានរេចង្កូតចេញ ពីចំណែក ផ្លូវនិងបាន ធ្លាក់ចុះជ្រលង ភ្នំនៅ តំបន់ Birta Deurali នៃស្រុកនេះ។
រថយន្តក្រុង ដឹកអ្នកដំណើរនេះ បានចាក ចេញពីរដ្ឋធានី កាដមណ្ឌូនិង បានជួបនិង ឧប្បត្តិហេតុដ៏ អកុសល នេះនៅរង្វង់ វេលាម៉ោង ១និង ៣០នាទី រសៀលម៉ោង ក្នុងស្រុកស្រប ពេលដែល រថយន្តក្រុង នោះបានធ្លាក់ផ្លូវក្នុង ជ្រលងភ្នំដែលមាន ជម្រៅ៣០០ម៉ែត្រ ដោយ ការ បាត់បង់ម្ចាស់ ការរបស់ អ្នកបើកបរ។
ចំណែកគ្រោះថ្នាក់ មួយករណីផ្សេង ទៀតបានកើត ឡើងនៅភូមិ Siddheshwor នៃស្រុក Baitadi គឺមាន មនុស្ស៣នាក់ បានស្លាប់ បាត់បង់ ជីវិតខណៈ៣០នាក់ ទៀតរងរបួស។
យោងតាម សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ប៉ូលិសនិងកងទ័ព នេប៉ាល់ត្រូវ បានកេណ្ឌ ឬប្រមូលកម្លាំង បញ្ជូនតាម ឧទ្ធមា្ភគចក្រ របស់ខ្លួន ដើម្បីជួយ សង្គ្រោះដល់ អ្នកដំណើរ ដែលរងរបួស នៅតំបន់ Birta Deurali ។
ទោះជាយ៉ាងណា ក្រៅពីអ្នក រងរបួស មានមនុស្ស២៨នាក់ ត្រូវបានបញ្ជូន ទៅកាន់រដ្ឋធានី កាដមណ្ឌូតាម ឧទ្ធមា្ភគចក្រ និងនាំយក ទៅកាន់ មន្ទីរពេទ្យ ផ្សេងៗគ្នាដើម្បី ជួយសង្គ្រោះ។ដោយឡែក អ្នករបួស ១៥នាក់ត្រូវបាន នាំយកទៅព្យាបាល នៅមន្ទីរពេទ្យក្នុង ស្រុកគឺមន្ទីរ សម្រាកព្យាបាល Dhulekhel ។