Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិប៉េរូ បាត់បង់ព្រៃឈើ ជាង១៥ម៉ឺនហិចតា រៀងរាល់ឆ្នាំ

ប៉េរូ បាត់បង់ព្រៃឈើ ជាង១៥ម៉ឺនហិចតា រៀងរាល់ឆ្នាំ

ប៉េរូ៖ ប្រធានអង្គភាព សេវាព្រៃឈើ និងសត្វព្រៃ ជាតិរបស់ប៉េរូ បានថ្លែង នៅក្នុងកិច្ចប្រជុំ មួយនៅទី ក្រុងលីម៉ា កាលពី ថ្ងៃច័ន្ទថា ប្រទេសប៉េរូបាន បាត់ព្រៃឈើ ក្នុងរង្វង់ ១៥៥.០០០ហិចតា ជារៀងរាល់ឆ្នាំ ដោយសារ តែការកាប់ ឆ្កាបំផ្លាញ។

អគ្គនាយក ទីភ្នាក់ងារ Serfor លោក Fabiola Munoz បានថ្លែង នៅក្នុងកិច្ចប្រជុំ ក្រុមការងារឯក ទេសលើកទី១០ របស់ APEC ស្តីពីការជួញដូរ និងធ្វើពាណិជ្ជកម្មឈើ ខុសច្បាប់ថា  សកម្មភាពខុស ច្បាប់នានាក្នុង តំបន់អាម៉ាហ្សូនរ បស់ប៉េរូ ដូចយ៉ាងការ ជួញដូរឈើ និងរ៉ែខុសច្បាប់ គឺស្ថិតក្នុង ចំណោមមូល ហេតុចម្បង។

លោក Munoz បានថ្លែង ថាការកាប់ បំផ្លាញព្រៃឈើ ក្នុងប្រទេសប៉េរូ បានផ្សារភ្ជាប់ ទៅនឹងគំនិត នៃការទាញ យកផលប្រយោជន៍។ ករណីនេះមិនត្រឹម តែផុសចេញ ពីការធ្វើជំនួញ ឈើខុសច្បាប់ ប៉ុណ្ណោះទេ។ វាក៏ដោយ សារតែបម្រែបម្រួល នៃការប្រើ ប្រាស់តែម្តង។ ប្រសិនជាមនុស្ស មិនស្វែង រកគុណតម្លៃ ថាតើព្រៃឈើ ទាំងនោះត្រូវ បានប្រើប្រាស់ ដោយរបៀបណា ពួកគេនឹងមាន ចំណូល ចិត្តផ្លាស់ ប្តូរការ ប្រើប្រាស់ស្របទៅតាម សកម្មភា ពនៃសេដ្ឋកិច្ច ដែលបាន ឡើងនូវតម្លៃ កាន់តែលើស លុបថែមទៀត។

លោកបានថ្លែង ថាសំណើរ របស់ប៉េរូគឺ អនុវត្តនូវ វិធានការណ៍ បង្ការការពារ ដើម្បីចៀស វាងការបន្តកើត មាននូវវិនាសកម្ម ព្រៃឈើ ដោយសារតែផល ប្រយោជន៍ នៃពាណិជ្ជកម្ម។លោកបានបន្ថែមថា ប៉េរូកំពុង ផ្លាស់ប្តូរបទ ពិសោធន៍ លើការការពារ ធនធានព្រៃឈើ ជាមួយនិង បណ្តាប្រទេស សេដ្ឋកិច្ច APEC ចំនួន២០។មួយវិញទៀតទិស ដៅរបស់ប៉េរូគឺទាក់ ទាញវិនិយោគ បរទេសដោយ ជោគជ័យក្នុង ការអភិវឌ្ឍនិងបង្ការ ការពារធនធានព្រៃឈើ។

គួរបញ្ជាក់ថា ថ្មីៗនេះ APEC មានបណ្តា ប្រទេសសេដ្ឋកិច្ចដែល ជាសមាជិក ចំនួន២១រួមមាន ៖ អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ចិន ចិនហុងកុង ចិនតៃប៉ិ ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ីម៉ិកស៊ិក ណូវែលសូឡង់ ប៉ាពូញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

 

 

RELATED ARTICLES