Tuesday, April 22, 2025
Homeព័ត៌មានអន្តរជាតិប្លន់​នាវាដឹកប្រេង ម៉ាឡេស៊ីក្រោយ ចេញពីកំពង់ផែ

ប្លន់​នាវាដឹកប្រេង ម៉ាឡេស៊ីក្រោយ ចេញពីកំពង់ផែ

ម៉ាឡេស៊ី៖ អាជ្ញាធរបាន ឲ្យដឹងនៅថ្ងៃពុ ធនេះថា នាវាដឹកប្រេង ឥន្ធនៈ មួយគ្រឿង ត្រូវបាន គេជឿជាក់ថាត្រូវក្រុម ចោរសមុទ្រ ប្លន់យកក្រោយ ចាកចេញ ពីកំពង់ផែម៉ាឡេស៊ី។

ទីភ្នាក់ងារ ប្រតិបត្តិការលើ ដែនសមុទ្រ ម៉ាឡេស៊ីបាន ថ្លែងថាខ្លួនទទួល បានរបាយ ការណ៍ស្តីអំី ការបាត់ខ្លួន នាវាដឹកប្រេង MT Vier Harmoni ចាប់ តាំងពីរសៀល ថ្ងៃអង្គារមក ហើយអង្គភាព បានចាប់ផ្តើម ប្រតិបត្តិការ ស្រាវជ្រាវរក កាលពីព្រឹក ថ្ងៃពុធនេះ។

ប្រភពបន្ត ថានាវាដឹក ប្រេងនោះត្រូវ បានគេអះអាង ថាបានចាកចេញ ពីកំពង់ផែម៉ាឡេស៊ី មួយដែល ស្ថិតនៅភាគ ខាងត្បូងរដ្ឋ Johor មុនពេល បាត់ខ្លួនហើយ ក៏គេបានជឿជាក់ ថានាវានេះនឹង ត្រូវបាននាំយ កទៅកាន់កោះ Batam របស់ ឥណ្ឌូណេស៊ី។

សូមរំលឹក ផងដែរថានាវា ដឹកប្រេងឥន្ធនៈ ដែលបាត់ស្រមោល សូន្យឈឹង នេះបាននិង កំពុងផ្ទុកប្រេង ចំនួន៩០ម៉ឺន លីត្រដែលមានតម្លៃទឹកប្រាក់ ៣៩ម៉ឺនដុល្លារ។

 

 

RELATED ARTICLES