Sunday, November 17, 2024
Homeតារាខ្មែរនាយក្តឹប ឈឺដេកពេទ្យ នាយកុយនិងនាយក្រឹម ប្រញាប់ប្រញាល់នាំអំណោយជួយសង្គ្រោះ

នាយក្តឹប ឈឺដេកពេទ្យ នាយកុយនិងនាយក្រឹម ប្រញាប់ប្រញាល់នាំអំណោយជួយសង្គ្រោះ

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះ២រូប ដែលមិនចេះស្រកស្រុតប្រជាប្រិយភាព គឺនាយកុយ និងនាយក្រឹម បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅផ្តល់ជូនមិត្តភក្តិរួមអាជីពមួយរូប គឺនាយក្តឹប តារាកំប្លែងប្រចាំក្រុមនាយក្រឹម ដែលកំពុងមានជំងឺជាទំងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

គួរបញ្ជាក់ថា នាយក្តឹប បានកើតមានជំងឺទឹកចូលសួត ជំងឺបេះដូង និងឡើងជាតិស្ករ រហូតត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ ភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

យោងតាមគណនីហ្វេសប៊ុក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយួសង្គម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ឱ្យដឹងថា “សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លោកកុយ និងលោកក្រឹម បាននាំយកថវិកាដែលជាមូលនិធិសិល្បករចាស់ជរាជូននាយក្តឹប ដែលកំពុងមានជំងឺទឹកចូលសួត បេះដូង និងឡើងជាតិស្ករ នៅមន្ទីរពេទ្យកេតុមាលា (១៧៩)។

សមាគម ក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេស សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ក្នុងរយៈពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត…”៕

RELATED ARTICLES