Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិរញ្ជួយដីនៅជប៉ុន កម្រិត៦,១រិកទ័រ បណ្តាលឲ្យស្លាប់មនុស្ស៣ របួសជាង២០០នាក់

រញ្ជួយដីនៅជប៉ុន កម្រិត៦,១រិកទ័រ បណ្តាលឲ្យស្លាប់មនុស្ស៣ របួសជាង២០០នាក់

តូក្យូ ៖ តាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍រញ្ជួយដីកម្រិត៦,១រិកទ័រ ក្នុងជម្រៅដី១៥គីឡូម៉ែត្រ  បានវាយប្រហារទីក្រុងអូសាកា Osaka ភាគខាងលិចប្រទេសជប៉ុន នាព្រឹកថ្ងៃចន្ទនេះ។

ប្រភពព័ត៌មានដែលនោះ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក្មេងស្រីម្នាក់ និងមនុស្សចាស់២នាក់។

លោក Hachiro Okonogi រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ជប៉ុន  បានឱ្យដឹងថា ក្រៅពីអ្នកស្លាប់និងរបួស នៅមានមនុស្សជាប់នៅក្រោមគំនរអគារដែលបានដួលរលំ ដែលភ្នាក់ងារជួយសង្គ្រោះកំពុងព្យាយាមតាមស្វែង។

ចំណែកឯទូរទសន្សន៍ ជប៉ុន NHK បានឱ្យដឹងថា មនុស្សជាច្រើនត្រូវបានគេជឿជាក់ថា នៅជាប់គាំងក្នុងប្រអប់ជណ្តើរយន្ត ហើយលំនៅឋានជាង១៧០,០០០ខ្នង នៅខេត្ត Osaka និងខេត្តហ៊ីយ៉ូហ្គោ (Hyogo) កំពុងគ្មានអគ្គិសនីប្រើប្រាស់ ខណៈចំណតរថភ្លើង និងព្រលានយន្ត ត្រូវផ្អាកដំណើរការ។

គួររំឮកថា កាលពីឆ្នាំ២០១១ រញ្ជួយដីខ្លាំងបំផុតមួយបានកើតឡើង មានកម្លាំងដល់៩រិកទ័រ បណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សដល់១៨០០០នាក់៕

RELATED ARTICLES