អ្នកម្តាយទាំងឡាយ គួរចេះនូវវិធីបំបៅដោះកូនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការបំបៅដោះ ផ្តល់ផលពេញលេញដល់ទារក…។
គ្រូពេទ្យជំនាញបានឱ្យដឹងថា ការបំបៅដោះកូនដែលត្រឹមត្រូវ អ្នកអាចសង្កេតបានដូចខាងក្រោម ៖
1-មាត់កូនហាធំ ថ្ពាល់កូនប៉ោង
2-ចង្កាកូនប៉ះទ្រូងម្តាយ
3-បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
4-សណ្តង់ដោះខាងលើ ឃើញច្រើនជាងខាងក្រោម
5-ដងខ្លួនកូនដាក់ឱ្យត្រង់ ហើយផ្អៀងមកលើពោះម្តាយ។
ការបំបៅដោះកូនដែលត្រឹមត្រូវ ជួយឱ្យកូនបៅបានឆ្អែត ទឹកដោះចេញល្អ ដែលធ្វើឱ្យទទួលជោគជ័យក្នុងការចិញ្ចឹមកូនដោយទឹកដោះម្តាយ៕