Monday, October 20, 2025
Homeព័ត៌មានជាតិពណ៌ឈាមរដូវ បង្ហាញពីសុខភាពស្ត្រី

ពណ៌ឈាមរដូវ បង្ហាញពីសុខភាពស្ត្រី

តាមរយៈពណ៌ឈាមរដូវប្រចាំខែ អាចបង្ហាញឱ្យដឹងពីសុខភាពរបស់អ្នកបាន…។

1-ពណ៌ផ្កាឈូក ៖ ឈាមដែលមានពណ៌ផ្កាឈូក​ បញ្ជាក់ពីកម្រិតអ័រម៉ូនអេស្ត្រូចេន ទាប។ ប្រសិនបើអ្នកជាអ្នករត់ប្រណាំងនេះ ​ក៏អាចជាហេតុផលមួយនាំឱ្យឈាមក្នុងរដូវរបស់អ្នកមានពណ’ផ្កាឈូក ដែលបង្ហាញថា ការលេងកីឡា ជាពិសេស ការរត់ អាចបណ្តាលឱ្យកម្រិតអ័រម៉ូនអេស្ត្រូចេន ធ្លាក់ចុះ។ ការសិក្សាខ្លះបានរកឃើញទំនាក់ទំនងរវាងអ័រម៉ូនអេស្ត្រូចេន និងជំងឺពុកឆ្អឹង នៅវ័យចាស់។

2-ពណ៌ថ្លាដូចទឹក ៖ ឈាមរដូវដែលមានពណ៌ថ្លាដូចទឹក គឺស្ទើរតែមិនមានពណ៌ ឬឈាមរដូវ ដែលមានពណ៌ផ្កាឈូកស្រាល មានន័យថា អ្នកខ្វះសារធាតុចិញ្ចឹម ឬអាចមានជំងឺមហារីកអូវែរ។ ប៉ុន្តែមិនត្រូវភ័យពេកទេ ជំងឺមហារីក សម្បុកពង មានចំនួនតិចជាង 2ភាគរយ នៃមហារីករបស់ស្ត្រី។

3-ពណ៌ត្នោតចាស់ ៖ ឈាមរដូវដែលមានពណ៌ក្រហមចាស់ ឬពណ៌ត្នោតចាស់ មានន័យថា  ឈាមចាស់ខ្លះត្រូវបានស្ថិតនៅក្នុងស្បូនរបស់អ្នកយូរ។ គ្មាននរណាម្នាក់ដឹងពីហេតុផលនេះទេ ប៉ុន្តែត្រូវបានចាត់ទុកថាជារឿងធម្មតា។

4-ឈាមរដូវមានពណ៌ក្រហមខាប់ ដូចដំណាប់ ៖ ឈាមរដូវមានពណ៌បែបនេះ មានន័យថា អ្នកអាចមានកម្រិតអ័រម៉ូនប្រូចេស្តេរ៉ូន ទាប និងកម្រិតអ័រម៉ូនអេស្ត្រូចេន ខ្ពស់។

5-ពណ៌ប្រផេះលាយពណ៌ក្រហម ៖ អាចជាសញ្ញាមួយនៃការឆ្លងមេរោគផ្លូវភេទ STD STI ប៉ុន្តែប្រសិនបើអ្នកបានបាត់រដូវ 1ខែមក ហើយអ្នកប្រហែលជាមានការរលូតកូន។

6-ពណ៌ក្រហមស្រស់ ៖ ឈាមរដូវពណ៌ក្រហមស្រស់ ចាត់ទុកថាមានសុខភាពល្អ។

7-ពណ៌ទឹកក្រូច ៖ ពណ៌ទឹកក្រូចដូចគ្នានឹង ពណ៌ប្រផេះលាយក្រហម មានន័យថា អ្នកអាចមានការឆ្លងរោគផ្លូវភេទ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានក្លិនស្អុយនិងការឈឺចាប់ ផងដែរ ប្រសិនបើជាការឆ្លងមេរោគ STD- STI៕

RELATED ARTICLES