តាមប្រភពព័ត៌មានស៊ី-អិន-អិន ចេញផ្សាយកាលពីថ្ងៃចន្ទ ទី18 ខែមិថុនា ឆ្នាំ2018 បានឱ្យដឹងថា ព្រះរាជទ្រព្យរាប់ពាន់លានដុល្លាររបស់ក្រុនហ៊ុន Thai Crown property នឹងត្រូវផ្ទេរទៅថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn Bodindradebayavarangkun គ្រប់គ្រងដោយផ្ទាល់តែម្តង។
ការផ្លាស់ប្តូរនេះ នឹងជួយបង្កើនព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ និងបំណុលពន្ធ។
មូលហេតុដែលជំរុញឱ្យមានការធ្វើដូចនេះ ដោយសារតែកាលពីឆ្នាំទៅមិញច្បាប់នេះ ត្រូវបានគេលុបចោល ប៉ុន្តែវាទើបតែត្រូវបានគេបង្ហាញឱ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅ។
ច្បាប់ទ្រព្យសម្បត្តិ ក្រុមហ៊ុន Crown បានអនុម័តកាលពីឆ្នាំ1936 បានចែងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារសែស្រឡាយព្រះមហាក្សត្រ ត្រូវដាក់ដាច់ដោយឡែកពីពលរដ្ឋ។
តាមប្រភពព័ត៌មានពីបរមរាជវាំង បានឱ្យដឹងថា ច្បាប់ថ្មីនេះ មានន័យថា ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រ គឺដូចគ្នាទៅនឹងទ្រព្យសម្បត្តិពលរដ្ឋធម្មតាដែរ គឺត្រូវបង់ពន្ធ។
យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា កាលពីឆ្នាំ2012 ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រថៃ មានប្រហែលជាង30ពាន់លានដុល្លារ មានជាងព្រះមហាក្សត្រឯទៀតលើលោក៕