តារាសម្ដែងរូបស្រស់ នាងលីលី ដែលផ្អាកចេញទៅច្រៀងសម្ដែងនៅក្រៅប្រទេស ដូចមុនទៀត នៅរដូវធ្លាក់ភ្លៀងនេះ ស្រាប់តែបានបន្ថែមអាជីពថ្មី តាមរយៈការនាំចូលសាប៊ូកក់សក់ដែលមានគុណភាពមកពីប្រទេសអ៊ីតាលី ឈ្មោះថា លូស្ដាលី ”Lusstaly” មកលក់នៅទីផ្សារកម្ពុជា។
ការនាំចូលសាប៊ូកក់សក់ពីអ៊ីតាលី នេះ របស់នាងលីលី ហាក់មានអំណោយផលល្អព្រោះថានាងជាតារាដែលមានស្បែកសក់ស្អាតស្រាប់ និងធ្លាប់លេចមុខថតស្ពតឃោសនាឲ្យផលិតផលមួយចំនួនផងដែរនាពេលកន្លងមកនេះ ទើបស្រីស្រស់មានជំនឿចិត្តយ៉ាងមុតមាំថា អាជីវកម្មថ្មីរបស់នាងនាពេលនេះ ប្រាកដជាអាចបន្ថែមនូវប្រាក់ចំណូលមួយផ្នែកទៀតពីលើអាជីពសិល្បៈជាមិនខានឡើយ។
លីលី បានឲ្យដឹងថា ”ផលិតផល Lusstaly នេះ មានទីផ្សារនៅថៃ ចិនវៀតណាមអ៊ីតាលីអស់ហើយជារបស់ដែលមានគុណភាពខ្ពស់ដែលគេទទួលស្គាល់ជាលក្ខណៈអន្ដរជាតិទើបខ្ញុំនាំចូលមកលក់ផ្ដាច់មុខសម្រាប់ទីផ្សារនៅកម្ពុជាយើងនេះ ព្រោះខ្ញុំផ្ទាល់ខ្លួនក៏បានប្រើផលិតផលនេះដោយផ្ទាល់ខ្លួនដែរ ឃើញថា វាមានគុណភាពល្អមែន អីចឹងសម្រាប់សុភាពនារីទាំងឡាយគឺអាចរកជាវបានជាមួយសាប៊ូ លូស្តាលី នេះ។
លីលី មិនបានប្រាប់ថា នាងបោះទុនជាទឹកប្រាក់ប៉ុន្មានសម្រាប់ការដាក់អាជីវកម្មមុខរបរថ្មីទេគ្រាន់តែតារាសម្ដែងរូបនេះហាក់មានជំនឿចិត្តយ៉ាងមុតមាំថា មុខរបរថ្មីរបស់នាងនេះនឹងអាចទៅមុខបានយ៉ាងឆាប់រហ័សជាមិនខានដោយនាងឃោសនាថាលូស្ដាលីជាផលិតផលដែលនាំចូលពីប្រទេសអុីតាលី ១០០% មានគុណប្រយោជន៍ការពារសក់ជ្រុះ, ការពារកុំឲ្យសក់ឆាប់ស្កូវ, កូនសក់ដុសឡើងវិញ សក់ក្រាសជាងមុន, សក់លាបពណ៌ , រក្សាពណ៌សក់បានយូរ, សក់មានពន្លឺ មានទំងន់ មានសំណើម, ធ្វើឲ្យសក់រឹងមាំជាងមុន, ជួយឬសគល់សក់រស់ឡើងវិញ, ជួយធ្វើឲ្យស្បែកក្បាលត្រជាក់ និងធ្វើឲ្យសក់លូតលាស់ដោយ Vitamin និង Collagen ពីធម្មជាតិ។
បើទោះជានាងលីលី គិតតែផ្ដោតលើការឃោសនាសាប៊ូកក់សក់ថ្មីរបស់ខ្លួនមែន ប៉ុន្តែអ្នកសម្ដែងរូបស្រស់នេះនៅតែអះអាងថា នាងនៅបន្ដអាជីពសិល្បៈដូចមុនដដែល គឺមិនមែនបានមុខរបរថ្មីចោលអាជីពចាស់នោះឡើយ។ ដោយឡែក រឿងស្នេហាវិញ លីលី នៅតែព្យាយាមមិនហ៊ានបង្ហាញការពិតនោះទេ ហើយនាងថា មិនប្រញាប់រឿងចូលរោងការឆាប់ៗឡើយ៕