វៀតណាម៖ សារព័ត៌មាន ក្នុងស្រុកបាន រាយការណ៍ថា មន្ត្រីពីរនាក់ ត្រូវបានបាញ់សម្លាប់ដោយ បក្សពួករបស់ខ្លួនម្នាក់ ដែលជាអ្នក ប្តេជ្ញាធ្វើអត្តឃាតក្នុងខេត្ត Yen Bai ភាគខាងជើងវៀតណាមនៅថ្ងៃព្រហស្បត្តិ៍នេះ។
ហេតុការណ៍នេះ បានកើតឡើងក្នុង រង្វង់ម៉ោង៧និង៤៥នា ទីព្រឹក(ម៉ោងក្នុងស្រុក)។ ប្រធានមន្ទីរ ការពារព្រៃឈើ ខេត្ត Yen Bai លោក Do Cuong Minh បានដើរចូល ទៅក្នុងការិយាល័យ របស់លោក Pham Duy Cuong ដែលមាន មុខតំណែងជា លេខាធិការ បក្សខេត្ត និងលោក Ngo Ngoc Tuan ដែលជាប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត និងបានចាប់ផ្តើម បាញ់រះសម្លាប់ មន្ត្រីទាំងពីររូប នេះតែម្តង។
កាសែតអនឡាញ Tuoi Tre បានចេញផ្សាយនៅថ្ងៃ ព្រហស្បត្តិ៍នេះថាក្រោយ ពីបាញ់សម្លាប់មន្ត្រី ជាន់ខ្ពស់ថ្នាក់ខេត្តទាំង ពីររូបខាងលើ រួចហើយលោក Do Cuong Minh បានបាញ់ខ្លួនឯង ស្លាប់បាត់បង់ជីវិតភ្លាមៗ។ លោក Minh ត្រូវបានតែង តាំងជាប្រធានមន្ទីរ ការពារ ព្រៃ ឈើខេត្ត Yen Bai ក្នុងខែមីនាឆ្នាំ២០១៤។
ចំណែកលោក Cuong បានកើត ក្នុងឆ្នាំ១៩៥៨ត្រូវបាន គេបោះឆ្នោតជ្រើសរើស សារជាថ្មីឲ្យកាន់តំណែង ជាលេខាធិការប ក្សប្រចាំខេត្ត Yen Bai ក្នុងអាណត្តិ ៥ឆ្នាំ(២០១៥-២០២០) ខណៈលោក Tuan កើតក្នុង ឆ្នាំ១៩៦៤ បម្រើការជាប្រធានក្រុម ប្រឹក្សាប្រជា ជនខេត្ត Yen Bai និងជាប្រធានគណៈ កម្មការអង្គការបក្ស ខេត្តផងដែរ។
ទោះជាយ៉ាង ណាកិច្ចប្រជុំ ក្រុមប្រឹក្សាប្រជាជន ខេត្តលើកទី២ដែលបាន កំណត់កាល បរិច្ឆេទប្រារព្ធ នៅវេលាម៉ោង ៨និង០០នាទី ព្រឹកក្នុងស្រុកនៅថ្ងៃនេះ ត្រូវបានលុបចោល ក្រោយពីមានករណីបាញ់ សម្លាប់នេះឡើង។
លោក Pham Duy Cuong
លោក Ngo Ngoc Tuan