ស៊ូដង់ខាងត្បូង៖ អ្នកនាំ ពាក្យបក្សប្រឆាំង បានឲ្យ ដឹងនៅ ថ្ងៃព្រហស្បត្តិ៍នេះ ថាអតីតអនុ ប្រធានាធិបតីនិង មេបក្ស ប្រឆាំងស៊ូដង់ ខាងត្បូងលោក Riek Machar បានចាក ចេញពីប្រទេស ទៅកាន់រដ្ឋក្បែរ ខាងក្នុង រយៈពេលពី របីសប្តាហ៍បន្ទាប់ ពីលោកបាន ដកទ័ព ចេញពី រដ្ឋធានី Juba ក្នុងអំឡុងពេល នៃការប្រយុទ្ធយ៉ាង សាហាវព្រៃផ្សៃ ជាមួយនិង កងទ័ពរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យ រូបនោះបានបដិសេធ ចំពោះការបញ្ជាក់ថា ប្រទេសណាមួយ ដែលលោក Machar ស្នាក់នៅ។ ជាងនេះ ទៅទៀត សេចក្តីថ្លែងការណ៍ មួយបានចេញផ្សាយ ដោយមេដឹកនាំប្រឆាំង SPLA-IO បានឲ្យដឹងថាលោក បានចាកចេញ ពីប្រទេសស៊ូដង់ ខាងត្បូងកាលពីថ្ងៃពុធទៅ កាន់ប្រទេសមួយដែលមាន សុវត្ថិភាពក្នុងតំបន់។
លោក Machar បានដឹកនាំពួកឧទ្ទាមរយៈពេល ២ឆ្នាំក្នុងការប្រឆាំងនិងកងកម្លាំង ដែលមានភក្តីភាពនឹង គូប្រជែងជាយូរ មកហើយ របស់ លោកគឺលោក ប្រធានាធិបតី Salva Kiir មុននឹងភាគីទាំងពីរឈាន ដល់ការសម្រេច កិច្ចព្រម ព្រៀងសន្តិភាព មួយក្នុងអំឡុង ខែសីហាឆ្នាំ២០១៥។ក្រោមកិច្ចព្រម ព្រៀងនេះលោក Machar បានវិលមកកាន់ រដ្ឋធានី Juba វិញក្នុងខែមេសា ដើម្បីបន្តកាន់ តំណែង ជាអនុប្រធានាធិបតី ។ ប៉ុន្តែការឆាប់ឆេះ នូវការវាយប្រហារ កាលពីខែមុន បាននាំឲ្យលោក Marchar ដកកងទ័ពរ បស់លោក ចេញ ពីទីក្រុង Juba ក្នុងរង្វង់ពាក់កណ្តាលខែកក្កដា។
ដោយឡែកអង្គការ សហប្រជាជាតិបាន ថ្លែងប្រាប់លោក ប្រធានាធិបតី Kiir ថាបម្រែបម្រួល គោលនយោបាយមួយ ចំនួនត្រូវតែប្រកាន់ ខ្ជាប់នូវ កិច្ចព្រមព្រៀងសន្តិភាព ដោយ បានកត់សម្គាល់ ថាអនុប្រធានាធិបតី ត្រូវតែត្រូវបាន ជ្រើសរើស ដោយបក្ស ប្រឆាំង របស់ស៊ូដង់ ខាងត្បូង។