Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ ដោយកាំភ្លើងនិង​គ្រាប់ បែករបួស​២០ នាក់នៅតួកគី

វាយប្រហារ ដោយកាំភ្លើងនិង​គ្រាប់ បែករបួស​២០ នាក់នៅតួកគី

តួកគី៖ ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ ថាមនុស្ស២០នាក់ បានរងរបួសក្នុង ការវាយប្រហារ ដោយកាំភ្លើងនិងការបំផ្ទុះ គ្រាប់បែកក្នុងរថយន្ត មួយដែលវាយ ប្រហារមកលើស្នងការដ្ឋាន ប៉ូលិសក្នុងខេត្ត Van ភាគខាងកើត ប្រទេសតួ កគីកាលពី រាត្រី ថ្ងៃពុធ។

ស្នងការដ្ឋាន ប៉ូលិសខេត្ត បានរងការវាយប្រហារ ដោយការបំផ្ទុះ គ្រាប់បែកក្នុងរ ថយន្តមួយគ្រឿង ក្នុងរង្វង់ម៉ោង ២៣និង០០នាទីម៉ោងក្នុង ស្រុកថ្ងៃពុធ។

ប្រជាពលរដ្ឋ ក្នុងក្រុងកើតហេតុ ឲ្យដឹងថាពួកគាត់ បានឭស្នូរសំឡេ ងបាញ់កាំភ្លើង បន្ទាប់សំឡេង ផ្ទុះគ្រាប់បែក។ នៅគ្រានោះ រថយន្តសង្គ្រោះ និងកងកម្លាំងសន្តិ សុខជាច្រើននាក់ ត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ។

ទោះជាយ៉ាង ណាអ្នករងរបួសភាគ ច្រើនគឺជាជនស៊ីវិល ហើយត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្រុក ដើម្បីសង្គ្រោះ ជីវិតផងដែរ។ទន្ទឹមនិងនេះប្រតិបត្តិការ តាមចាប់ជន សង្ស័យដែលកំពុង រត់គេចក៏បានចាប់ផ្តើមធ្វើឡើងផងដែរ។

hjl

34

RELATED ARTICLES