Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិប្រវត្តិសង្គ្រាម និងជម្លោះនៅ តំបន់កាហ្សាស្រី្ទប

ប្រវត្តិសង្គ្រាម និងជម្លោះនៅ តំបន់កាហ្សាស្រី្ទប

សាវតានៃជម្លោះតំបន់កាហ្សា

ដែនដីដ៏តូច មួយស្ថិតនៅ ចន្លោះប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែល ដែលគេស្គាល់ ថាតំបន់កាហ្សា ស្រី្ទប គឺជា សមរភូមិមួយ ដែល កំពុង តែ កើតមាននូវជម្លោះ រវាងអារ៉ាប់ និងអ៊ីស្រាអែល មកដល់ សព្វថ្ងៃនេះ គិតចាប់តាំងពី ទសវត្សរ៍ឆ្នាំ១៩៤០។

បន្ទាប់ពីសង្គ្រាម អារ៉ាប់និងអ៊ីស្រាអែល លើកទី១បាន បញ្ចប់ក្នុងឆ្នាំ១៩៤៩ អេហ្ស៊ីប បានដាក់ បញ្ចូលតំបន់ កាហ្សា ក្រោមការ ត្រួតត្រា របស់ខ្លួន។ ក្នុងអំឡុងសង្គ្រាម រវាងអេហ្ស៊ីបនិង អ៊ីស្រាអែល ឆ្នាំ១៩៥៦ និង១៩៦៧ កងកម្លាំង អ៊ីស្រាអែល ដណ្តើមបានតំបន់ ទីប្រជុំជន នៃក្រុងកាហ្សា មកកាន់កាប់ និងប្រគល់វាទៅឲ្យអេហ្ស៊ីប គ្រប់គ្រងវិញ ក្រោយសង្គ្រាមឆ្នាំ១៩៥៦ ប៉ុន្តែរ ក្សាតំបន់ នេះទុកបន្ទាប់ ពីសង្គ្រាម ឆ្នាំ១៩៦៧។

ក្រោយមកក៏ មានសន្ធិ សញ្ញាសន្តិភាពមួយ ដែល ធ្វើឡើងរវាង អេហ្ស៊ីបនិង អ៊ីស្រាអែល នៅក្នុងការផ្ទេរ សិទ្ធិគ្រប់គ្រង តំបន់កាហ្សា ឲ្យទៅប្រទេស អ៊ីស្រាអែល ប៉ុន្តែកាហ្សាបាន ប្រែក្លាយជាស មរភូមិមួយនៅ ក្នុងការក្រោក ឈរឡើងបះ បោររបស់ ជនជាតិ ប៉ាឡេស្ទីន ប្រឆាំងនិង អ៊ីស្រាអែលនៅ ចុងទសវត្សរ៍ឆ្នាំ១៩៨០។

ការបះបោរ នេះបាននាំឲ្យមាន កិច្ចព្រមព្រៀងសន្តិភាព មួយដែលគេ ស្គាល់ថាជាកិច្ចព្រម ព្រៀង អូស្លូ ។ តាមសន្ធិសញ្ញា នេះ អាជ្ញាធរ ប៉ាឡេស្ទីន (រដ្ឋាភិបាលប៉ាឡេស្ទីនដែល គ្រប់គ្រងដោយចលនា Fatah ) បានចូលកាន់ តំណែងជាអាជ្ញាធរ រដ្ឋបាលរបស់ តំបន់កាហ្សា ស្រ្ទីបក្នុង ឆ្នាំ១៩៩៤។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES