Friday, April 26, 2024
Homeព័ត៌មានជាតិបទបំពាន​កិច្ច​សន្យា មន្ត្រី​បក្ស​កាន់ អំណាច​ថា ជាហេតុ​ផ​ល​ឃុំខ្លួន​ស្ត្រី “ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ”

បទបំពាន​កិច្ច​សន្យា មន្ត្រី​បក្ស​កាន់ អំណាច​ថា ជាហេតុ​ផ​ល​ឃុំខ្លួន​ស្ត្រី “ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ”

ភ្នំពេញ ៖ មន្ត្រីគណបក្សកាន់អំណាចថា ការដែលតុលាការសម្រេចឃុំខ្លួនស្ត្រីសកម្មជន បឹងកក់2រូប គឺអ្នកស្រីទេព វន្នី និងបូវ សោភា នោះ ដោយសារបំពានកិច្ចសន្យាជាមួយអាជ្ញាធរ ក្នុងយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ”។
អ្នកនាំពាក្យគណបក្សជាជនកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកសុខ ឥសាន បានបញ្ជាក់ថា យុទ្ធនាការ “ថ្ងៃចន្ទពណ៌ ខ្មៅ” ជាការប៉ះពាល់ធ្ងន់ដល់ស្ថិរភា ព្រោះជា សញ្ញាឆ្ពោះទៅរកបដិវត្តន៍ពណ៌ តាមមជ្ឈិម-បូព៌ា។ ដូចច្នេះក្នុងនាមជារដ្ឋអំណាច ត្រូវតែ មានសិទ្ធិទប់ស្កាត់បង្ក្រាបមិនអាចឱ្យធ្វើអ្វីតាម អំពើចិត្តឡើយ បើទោះបីមជ្ឈដ្ឋានមួយចំនួន យល់ថា ការអនុវត្តរបស់តុលាការ មិនត្រឹមត្រូវ ក៏ដោយ។
លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ យល់ថា បងប្អូនដែលលើកឡើងនេះ គ្រាន់តែ ជាការយល់ឃើញរបស់ក្រុមជនខ្លះ ឬមួយក៏ បុគ្គលខ្លះតែប៉ុណ្ណឹងទេ ចំពោះខ្ញុំយល់ថា សមត្ថកិច្ច មុននឹងធ្វើគាត់បានណែនាំ គាត់បានឱ្យសាមីជន ហ្នឹងធ្វើ កិច្ចសន្យាច្រើនដងហើយៗមិនព្រម អនុវត្តតាមកិច្ចសន្យាដែលខ្លួនបានផ្តិតមេដៃ ទទួលខុសត្រូវហើយ។ អ៊ីចឹងខ្ញុំយល់ថា នេះជា ការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់គាត់ ចំពោះ កិច្ចសន្យារបស់គាត់ដែលធ្វើចំពោះមុខសមត្ថកិច្ច។ ទោះបីកិច្ចសន្យាមិនមែនជាច្បាប់ តែជាការ យល់ព្រមរវាងភាគីទាំងសងខាង សាមីជន ហើយជាមួយនឹងអាជ្ញាធរ។ បើគាត់មិនគោរព ពាក្យ អាជ្ញាធរមានសិទ្ធិដើម្បីធ្វើការទៅតាម គោលការណ៍ច្បាប់ហើយ។ កិច្ចសន្យានោះ គេ ហាមគាត់មិនឱ្យធ្វើតែពីសតែពាសហ្នឹង ព្រោះ អាហ្នឹងយើងដឹងហើយ ការដែលថ្ងៃចន្ទ អាវ ខ្មៅហ្នឹង វាមិនជាពាក់អាវខ្មៅធម្មតា ទៅបុណ្យ សពអ្នកនេះអ្នកនោះឯណា អាហ្នឹងវាជាចលនា នយោបាយ វាមានចរិតនយោបាយ ហើយវា ជាចលនាមួយដែលចម្លងចេញពីបដិវត្តន៍ពណ៌ នៅមជ្ឈិមបូព៌ោនាះ អាហ្នឹងវាចេញជារូបភាព ហ្នឹងហើយ ទោះបីថាកំពុងតូចក្តី ធំក្តី ក៏វាមាន ចរិតបែបហ្នឹងដែរ ចង់ផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់ អាហ្នឹងមិនបានទេ។ អ៊ីចឹងទេ គេត្រូវ ទប់ស្កាត់ពីរងើកភ្លើងតូច ដើម្បីការពារកុំវាឆេះ ទៅជាអគ្គិភ័យ។ ប្រទេសយើងជាប្រទេសមាន ច្បាប់ ធ្វើអីឱ្យវាត្រឹមត្រូវតាមច្បាប់ អាហ្នឹងបាន វាកើត ហើយបដិវត្តន៍ពណ៌ ហើយការដែលធ្វើ យុទ្ធនាការថ្ងៃចន្ទអាវខ្មៅនេះ ដើម្បីអី? ដើម្បី ដោះលែងអ្នកទោស ដើម្បីដោះលែងអ្នកជាប់ ចោទ ហើយអ្នកជាប់ចោទ សួររថាមូលហេតុអី បានជាប់ចោទ? គាត់ជាប់ចោទដោយសារគាត់ បានប្រព្រឹត្តល្មើសច្បាប់ ហើយតុលាការ គេបាន សម្រេចចោទប្រកាន់ហើយ គឺថាចេញដីកាឃុំ ខ្លួន។ អ៊ីចឹងទេ ចង់ដោះលែងជនជាប់ចោទ ឬ ជាប់ឃុំខ្លួនហ្នឹង មិនមែនទៅធ្វើយុទ្ធនាការអាវ ខ្មៅបានទេ ចូលតាមច្រកណា ត្រូវចេញតាម ច្រកហ្នឹង អាហ្នឹងទើបបាន។ អ៊ីចឹងទេ បងប្អូន គួរតែរកមេធាវីល្អៗ ដើម្បីទៅតតាំងជាមួយនឹង តុលាការ ចៅក្រម។
លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ខ្ញុំយល់ថា ទោះបីបងប្អូនមាននិន្នាការនយោបាយយ៉ាងណាក្តី សូមឱ្យគោរពតាមនីតិវិធី របស់ច្បាប់ មិនអាចធ្វើដូចជាកន្លងទៅ គណបក្សសង្គ្រោះជាតិ ចង់បានឈ្នះ ដើម្បីឡើងកាន់ អំណាច មិនទៅតាមរយះការបោះឆ្នោត វាទៅ ជាចង់បដិវត្តន៍ ចង់ទៅធ្វើប្រើកម្លាំងមហាជន ធ្វើបាតុកម្ម ស្រែកអាឡេអាឡូ ហ៊ុន សែន អើយ ចុះចេញទៅ! ដូរមិនដូរអី អាហ្នឹងវាអត់ផ្លូវទេ ព្រោះអាហ្នឹងមិនមែនជាផ្លូវឡើងទៅកាន់នាយករដ្ឋមន្ត្រីទេ។ ផ្លូវឡើងទៅកាន់នាយករដ្ឋមន្ត្រី គឺ ឈ្នះឆ្នោត អ៊ីចឹងទេ បើតាមរយ³ការបោះឆ្នោត ចង់ឱ្យអ្នកណាមួយឡើងកាន់អំណាច ឱ្យអ្នក ណាមួយចុះពីអំណាច អាហ្នឹងទៅតាមរយះការ បោះឆ្នោត ដែលសម្តែងឆន្ទ³ពីប្រជាពលរដ្ឋ មិនមែនបាតុកម្មឱ្យឡើងជានាយករដ្ឋមន្ត្រី ឬ បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីបានទេ អាហ្នឹងវា ខុសគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ បដិវត្តន៍ពណ៌ហ្នឹង អត់មានកើតទេ នៅ មជ្ឈិមបូព៌ាឯណោះ យកគំរូតាមគេម៉េចកើត ផ្ទះយើងគឺផ្ទះយើង ផ្ទះគេ គឺផ្ទះគេ រឿងដោយ ឡែកពីគ្នា។ អាហ្នឹងរដ្ឋអំណាចប្រជាជន គេម៉េច បណ្តែតបណ្តោយឱ្យជនអនាធិបតេយ្យណា ធ្វើ អ្វីដែលប៉ះពាល់ដល់សន្តិសុខសាធារណះ ក៏ដូច ជាប៉ះពាល់ដល់ស្ថិរភាពនយោបាយ និងសន្តិភាព របស់ប្រទេសជាតិទាំងមូល”។
គួរបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជ-ធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី17 ខែសីហា ឆ្នាំ2016 )នាសម្រេចឃុំខ្លួនអ្នកស្រីទេព វន្នី និងអ្វកស្រីប៊ូវ សោភា សកម្មជនដីធ្លីបឹងកក់ នៅ ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន រង់ចាំបន្ត សវនាការ នៅថ្ងៃចន្ទ ទី22 ខែសីហា ឆ្នាំ2016 ក្រោយអាជ្ញធរឃាត់ខ្លួនស្ត្រីទាំង2នាក់ កាលពី ល្ងាចថ្ងៃទី15 ខែសីហា ឆ្នាំ2016 ពេលដឹកនាំ ធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” នៅបរិវេណ បឹងកក់៕

RELATED ARTICLES