លោកអូបាម៉ា ជាប្រធានាធិបតី អាមេរិកដំបូង គេបង្អស់ដែល ទៅទស្សនកិច្ចឡាវ

អាមេរិក៖ សេតវិមាន បានបង្ហើបកាលពី ថ្ងៃព្រហស្បត្តិ៍ម្សិល មិញថាលោក បារ៉ាក់ អូបាម៉ា នឹងទៅ ទស្សនកិច្ច នៅប្រទេសឡាវ ខែក្រោយ ដែលជាលើកទី១ ហើយសម្រាប់ ប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងការធ្វើដំណើរ ទៅកាន់ប្រជាជាតិ អាស៊ានមួយនេះ។

ទស្សនកិច្ចនៅ ថ្ងៃ២ដល់ថ្ងៃ៩កញ្ញា ខាងមុខនេះ នឹងក្លាយជាដំណើរ លើកទី១១ របស់ប្រធានាធិបតី រូបនេះមកកាន់ តំបន់អាស៊ីគិតចាប់តាំង ពីលោកចូលកាន់ តំណែងក្នុង អំឡុងឆ្នាំ២០០៩។

លោក អូបាម៉ា បានធ្វើការចាក់ ប្ញសនៅក្នុង តំបន់នូវ អ្នកគាំទ្រ គោលនយោបាយ ការបរទេស របស់សហ រដ្ឋអាមេរិក។ កម្មវិធីនៃដំណើរ ទស្សន កិច្ចនៅ ខែក្រោយនេះ នឹងធ្វើឡើង ប្រមាណជា៥ខែ មុននឹងប្រធានាធិបតី មកពីគណបក្ស ប្រជាធិបតី រូបនេះចុះចេញ ពីតំណែងបន្ទាប់ពីការបញ្ចប់ បេសកកម្មពីរ អាណត្តិរយៈពេល៤ឆ្នាំ រួចមក។

ស្របពេល ដែលឡាវឆ្នាំនេះ ធ្វើជាប្រធានសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លោកអូបាម៉ា នឹងចូលរួម ក្នុង កិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំអាស៊ី បូព៌ាចាប់ពីថ្ងៃ៦កញ្ញា រហូតដល់ ថ្ងៃ៨កញ្ញាខាង មុខនេះ។កិច្ចប្រជុំអាស៊ី បូព៌ានឹងមាន ការចូលរួមពីសំណាក់មហា អំណាចធំៗ ក្នុងតំបន់ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងរុស្ស៊ី។តាមការកត់សម្គាល់ ពីសេតវិមាន ប្រធានាធិបតីឲ្យដឹងថា លោកបារ៉ាក់ អូបាម៉ា នឹងក្លាយជា ប្រធានាធិបតី សហរដ្ឋអាមេរិកលើកដំបូងហើយ ដែលធ្វើទស្សនកិច្ច ទៅកាន់ ប្រទេស ឡាវ ។

ចំណែកលោក រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក John Kerry បានទៅ ទស្សនកិច្ចនៅ ប្រទេសឡាវ ដែលបាន រឹតចំណងទំនាក់ទំនង ជាមួយនិងសហរដ្ឋអា មេរិកពីរលើក មកហើយ ក្នុងឆ្នាំ២០១៦។ លោក Kerry បានលើកឡើង ពីបញ្ហាដែល ពាក់ព័ន្ធនិងមហន្តរាយ ដែលបណ្តាល មកពីការទម្លាក់ គ្រាប់បែករបស់ សហរដ្ឋអាមេរិក ក្នុងអំឡុង សង្គ្រាមវៀតណាម និងអនាគត របស់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រឈម មុខនិងការបង្កើន ការអះអាងរបស់ចិន។

គួរបញ្ជាក់ថា ឡាវបានប្រែក្លាយ ជាប្រទេស ដែលមានការ ទម្លាក់គ្រាប់បែក ច្រើនជាងគេបំផុត លើពិភពលោក ក្នុងប្រជា ជនម្នាក់គិតចាប់ពី ឆ្នាំ១៩៦៤រហូត ដល់ឆ្នាំ១៩៧៣ ខណៈដែល សហរដ្ឋអាមេរិក បានព្យាយាម កាត់ផ្តាច់ការ ផ្គត់ផ្គង់ចូលទៅ តំបន់ក្រុម យុទ្ធជនវៀតណាមខាងជើង ក្នុងអំឡុង សង្គ្រាមវៀតណាម។ ក្នុងនោះគ្រាប់បែក ជាងពីរលាន គ្រាប់ត្រូវបាន ទម្លាក់លើ ប្រទេសឡាវ ហើយ៣០% នៃគ្រាប់ ទាំងនោះមិនទាន់ផ្ទុះឡើយ និងមនុស្ស៥ម៉ឺននា ក់បានស្លាប់បាត់ បង់ជីវិតនៅពេល បញ្ចប់សង្គ្រាម។