Monday, January 20, 2025
Homeសង្គម និងជីវិតឃាតករចាក់សម្លាប់ប្រុសស្នេហ៍ ប្លន់លុយ ដើម្បីលោះប្តីចេញពីគុក ជាប់គុក៣០ឆ្នាំ

ឃាតករចាក់សម្លាប់ប្រុសស្នេហ៍ ប្លន់លុយ ដើម្បីលោះប្តីចេញពីគុក ជាប់គុក៣០ឆ្នាំ

ខេត្តកណ្តាល ៖ ស្ត្រីជាឃាតករដៃឆៅ ដែលធ្វើសកម្មភាពចាក់សម្លាប់ប្រុសស្នេហ៍របស់ខ្លួន ចំនួន១៧កាំបិត កាលពីព្រលប់ថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល មូលហេតុដើម្បី ប្លន់ទ្រព្យសម្បត្តិប្រុសស្នេហ៍ យកលុយទៅរត់ ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃស ត្រូវបានតុលាការប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដោយ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ។

ស្ត្រីជាឃាតករ ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ មានឈ្មោះ ផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានប្តីឈ្មោះសាត ប៊ុនចាន់ អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកដី បច្ចុប្បន្ន កំពុងជាប់ពន្ធនាគារព្រៃស ពីបទល្មើសគ្រឿង ញៀន។ ចំណែកបុរសរងគ្រោះ ដែលត្រូវស្រី ស្នេហ៍ចាក់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ ម៉ាស្សា១កន្លែងផង ជាមន្ត្រីយោធានៅអង្គភាពកងពលតូច ទ័ពពិសេសឆត្រយោង៩១១ផង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផង ដែរ មានលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 គួររំលឹកថា កាលពីវេលាព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ មានករណី ឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ដោយស្ត្រីជាឃាតករដៃឆៅម្នាក់ បានចាក់សម្លាប់ប្រុសស្នេហ៍របស់ខ្លួនចំនួន១៧កាំបិត ដើម្បីប្លន់យក ទ្រព្យសម្បត្តិពីប្រុសស្នេហ៍ទៅលោះប្តីរបស់នាង ដែលកំពុងជាប់ពន្ធនាគារ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៥និង២៣នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន វាលស្រែ១០០ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ក្រោយចាប់ឃាត់ខ្លួនបាន ស្ត្រីសង្ស័យជាឃាតករដៃឆៅ បានឆ្លើយសារភាពថា មូលហេតុដែលនាងចាក់ សម្លាប់ប្រុសស្នេហ៍ គឺដើម្បីប្លន់ទ្រព្យសម្បត្តិ ព្រោះនាងត្រូវការលុយចំនួន ២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តី ដែលកំពុងជាប់ពន្ធនាគារព្រៃស។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមភេទ ស្របពេលនោះ ដោយសារតែនាងកំពុងត្រូវការ លុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផងណាមួយ ឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិតចង់សម្លាប់ជនរងគ្រោះ ដើម្បី ប្លន់យកទ្រព្យសម្បត្តិនោះតែម្តង។

ស្ត្រីសង្ស័យបានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមភេទ ចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិតចុងស្រួចលាក់ទុកក្នុងកាបូប រួចជាស្រេច។ លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមភេទ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់ កើតហេតុ ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រប៉ុណ្ណេះ ពីកន្លែងដែលជនរងគ្រោះមកទទួលនាង។

ស្ត្រីសង្ស័យជាឃាតករ បានសារភាព បន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹកឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក រួចជាស្រេច លុះពេលជនរងគ្រោះចេញមកវិញ ពួកនាងក៏ចាប់ផ្តើមរួមភេទជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ លុះមានឱកាសនាង ក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ក្រោយសម្លាប់ជនរងគ្រោះ ហើយនាងបានចូលទៅងូត ទឹកសម្អាតខ្លួនរួច ទើបប្រមូលយកគ្រឿងអលង្ការ លុយទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដោយបានយកម៉ូតូទៅលក់នៅហាងបញ្ចាំមួយ កន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីស្ត្រីសង្ស័យជាឃាតករខាងលើរួចមក នៅព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ឈាន ដល់ការចុះឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងបញ្ចាំមួយកន្លែង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលទទួលទិញម៉ូតូពីស្ត្រីសង្ស័យជាឃាតករ ក្នុងតម្លៃ១៤៥០ដុល្លារ និងបាននាំខ្លួនស្ត្រីជាអ្នកទទួលទិញផលចោរកម្មនោះ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការបន្ត តាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៦និង២០ នាទីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះសំណាក់យីហោ សំណាង ណាស់ បន្ទប់លេខ១១ មានទីតាំងស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ដោយបុរសជាអ្នកសារព័ត៌មានម្នាក់ បានដឹកស្រីស្នេហ៍ ឡើងផ្ទះសំណាក់រួមរ័កមេត្រី ស្រាប់តែមិនដឹងជាមានរឿងអ្វី ក៏ត្រូវស្រីស្នេហ៍ដៃឆៅចាក់ប្រហារចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅលើពូក ចំណែកស្ត្រីជាឃាតករមុខ ស្រស់បានចុះមកយកម៉ូតូរបស់ប្រុសស្នេហ៍ជិះ គេចខ្លួនបាត់។

តាមសម្តីបុរសឈ្មោះចែម ប៊ុនធី អាយុ ៣៤ឆ្នាំ ជាមេការផ្ទះសំណាក់យីហោ សំណាង ណាស់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះបានបើកម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខមានដឹកនារីម្នាក់ជាស្រីស្នេហ៍ចូលមកជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់សំណាង ណាស់។ ពេលមកដល់បុគ្គលិកិផ្ទះសំណាក់ បានឱ្យសោបន្ទប់លេខ១១ទៅជនរងគ្រោះ ហើយ ជនរងគ្រោះក៏ដឹកដៃស្រីស្នេហ៍ឡើងទៅសម្ងំេ ដេកក្នុងបន្ទប់បាត់ទៅ។ រហូតមកដល់វេលាម៉ោង ១និង៤៣នាទីរសៀលថ្ងៃដដែល ក៏ឃើញនារីសង្ស័យជាស្រីស្នេហ៍ បានចេញមកក្រៅបន្ទប់ រួចទៅអង្គុយលើម៉ូតូរបស់ជនរងគ្រោះនិងបាន និយាយទូរស័ព្ទថា “ម៉េចអត់ស្គាល់កន្លែងនឹង ទេឬ ចឹងចាំខ្ញុំចេញទៅយក…” ប៉ុន្តែមិនដឹងថា នារីរូបនោះនិយាយទូរស័ព្ទមែន ឬគ្រាន់តែធ្វើ ជានិយាយទូរស័ព្ទដើម្បីជាលេសចាកចេញទៅវិញ ចៀសវាងកុំឱ្យគេសង្ស័យនោះទេ។ បន្ទាប់ មកនារីសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះចេញទៅបាត់ស្រមោលរហូតតែម្តងមិនឃើញត្រឡប់ មកវិញសោះ៕

RELATED ARTICLES