Monday, January 20, 2025
Homeសង្គម និងជីវិតប្តីចិត្តធម៌ តាមទាន់ប្រពន្ធមានសហាយ សួរនាំដោយចិត្តត្រជាក់

ប្តីចិត្តធម៌ តាមទាន់ប្រពន្ធមានសហាយ សួរនាំដោយចិត្តត្រជាក់

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយ ខណៈដែលស្ត្រីម្នាក់នេះ មានប្តីមានកូន និងមានវ័យជ្រេបន្តិចទៅហើយ បែរជានៅមានកិសេលតណ្ហាលួចក្បត់ចិត្តប្តី ទៅទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសសហាយ រហូតដល់ប្តីសង្ស័យតាមដានឃើញផ្ទាល់នឹងភ្នែក ប៉ុន្តែប៉ះប្តីចិត្តធម៌ ទោះដឹងថាប្រពន្ធលួចមានសហាយ និងតាមទាន់ឃើញច្បាស់នឹងភ្នែកយ៉ាងណាក្តី ក៏នៅតែរក្សាចិត្តស្ងប់ សួរនាំប្រពន្ធដោយចិត្តត្រជាក់ រួចថតបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ប្តីប្រពន្ធដែលជួបរឿងសាហាយស្មន់ខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគខាងស្ត្រីជាប្រពន្ធ មានវ័យប្រមាណជាង៤០ឆ្នាំទៅហើយ។

យោងតាមវីដេអូឃ្លីបមួយ ដែលបង្ហោះចែកចាយដោយគណនីហ្វេសប៊ុកមួយឈ្មោះ Movie sexsy to day កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញពីសកម្មភាពរបស់ស្ត្រីជាប្រពន្ធដែលកំពុងលួចលាក់សម្ងំរួមស្នេហ៍ជាមួយនឹងប្រុសសាហាយ និងត្រូវបានបុរសជាប្តីតាមទាន់ ប៉ុន្តែបុរសជាប្តីរូបនេះ ចិត្តត្រជាក់ខ្លាំងណាស់ មិនបានប្រើអំពើហិង្សាដាក់ប្រពន្ធ ឬប្រុសសហាយនោះទេ និងថែមទាំងនៅរក្សាចិត្តស្ងប់ សួរនាំប្រពន្ធដោយសម្តីស្លូតសុភាពរាបសារទៀតផង។

តាមរយៈវីដេអូឃ្លីបរយៈពេល២នាទី និង៤៧វិនាទី គេឃើញ បុរសជាប្តីបានចូលថតវីដេអូឃ្លីបដល់ក្នុងបន្ទប់មួយ ដែលប្រពន្ធរបស់ខ្លួន និងប្រុសសហាយកំពុងសម្ងំរួមស្នេហ៍នឹងគ្នា ប៉ុន្តែបុរសជាប្តីមិនបានថតរូបភាគីខាងប្រុសសហាយនោះទេ គឺបានថតតែរូបប្រពន្ធរបស់ខ្លួន និងបាន សួរនាំដោយចិត្តត្រជាក់ថា “ឥឡូវគាត់និយាយមក ថាគាត់បានគ្នាប៉ុន្មានដង? មិនបាច់ក្តោបដៃទេ” ចំណែកស្ត្រីជាប្រពន្ធ ក្រោយពីលាដៃចេញពីមុខ ក៏បាននិយាយមកប្តីទាំងចិត្តសឿងថា “មិនចាំបាច់ថតផុសស្អីទេ មិនចាំបាច់ឱ្យអ្នកណាដឹងទេ គ្រាន់តែរឿងប៉ុណ្ណឹង!” បុរសជាប្តីក៏តបវិញថា “អត់ទេ ខ្ញុំអត់បានផុសទេ នេះគ្រាន់តែថតធម្មតាទេ ឥឡូវខ្លួនឯងបានគ្នា មែនហីក៏អត់ ហើយខ្លួនឯងប្រាប់ខ្ញុំឱ្យត្រង់ថា បានគ្នាប៉ុន្មានដង? (បានតែម្តងគត់) បានតែម្តង ហើយចុះថ្ងៃហ្នឹងអត់បានទៅធ្វើការទេមែនអត់? ឥឡូវខ្លួនឯងនិយាយមើល! ខ្ញុំសួរថាថ្ងៃហ្នឹងខ្លួនឯងទៅធ្វើការឬមួយក៏អត់ ដែលបាន គ្នានេះ? ឥឡូវខ្ញុំអត់បានផុសទេណា ខ្ញុំគ្រាន់តែថតទុកធ្វើសាក្សី ឱ្យបងគាត់ស្តាប់ ឥឡូវគាត់បានគ្នាហ្នឹងបាននៅថ្ងៃអាទិត្យអត់ទៅធ្វើការ ឬអត់ទេ? ឥឡូវគាត់និយាយមក ម៉េចអត់និយាយ? ខ្ញុំសួរគាត់ គាត់មិនបាច់ខ្មាសទេ បើគាត់ធ្វើចឹងហើយ មិនចាំបាច់ខ្មាសទេ ឥឡូវខ្ញុំសួរខ្លួនឯងតាមត្រង់ ខ្លួនឯងដឹងហើយថាគេមានប្រពន្ធហើយ ម៉េចបានខ្លួនឯងទៅធ្វើចឹង? ខ្លួនឯងស្រលាញ់គេខ្លាំងជាងខ្ញុំមែនអត់? ឥឡូវខ្លួនឯងនិយាយឱ្យភឹងៗមក បណ្តោយមក ឥឡូវខ្ញុំសួរម្តងទៀត ហើយសួរឱ្យដាច់ម៉ងទៅ ខ្លួនឯងបានគ្នាហ្នឹងរយៈពេលប៉ុន្មានដង ហើយក្នុងថ្ងៃហ្នឹងបានគ្នាប៉ុន្មានដង? (បាន ម្តង) បានម្តងហើយបែរជាមកកុហកខ្ញុំទៀតមែនអត់? ហើយខ្ញុំសួរថាខ្លួនឯងកុហកខ្ញុំចឹងបានប្រយោជន៍អី? និយាយមើល?…”៕

RELATED ARTICLES