Monday, April 29, 2024
Homeសម្រស់វិធីថែស្បែកឱ្យស្ហាត បែបនារីកូរ៉េ

វិធីថែស្បែកឱ្យស្ហាត បែបនារីកូរ៉េ

នារីកូរ៉េ ភាគច្រើនមានស្បែកសរលោងស្អាត ដោយសារការយកចិត្តទុកដាក់ក្នុងការថែរក្សាបានល្អ ដូចខាងក្រោម ៖

១-លាងសម្អាតមុខបានស្អាតជាប្រចាំ ៖ នារីកូរ៉េ តែងលាងសម្អាតមុខបានស្អាតជាប្រចាំ ដោយក្រែមលាងសម្អាតស្បែកមុខ រូបមន្ត ទន់ភ្លន់ចំពោះស្បែក ជាមួយការម៉ាស្សាថ្នមៗ ដែលជួយឱ្យស្បែកមុខស្អាត គ្មានវត្ថុកខ្វក់មកតោងទំ ទើបមិនសូវមានបញ្ហាកើតមុន។

២-ជូតសម្អាតស្បែកមុខ ៖ នារីកូរ៉េ និយមប្រើទឹកជូតសម្អាតស្បែកមុខ (Toner) ព្រោះជួយសម្អាតស្បែកបានជ្រាលជ្រៅ ពិសេសនៅពេលមានការតែងមុខ ដើម្បីបង្ការការកើតមុន។

៣-ប្រើសេរ៉ូមថែស្បែក ៖ សេរ៉ូមថែស្បែក សម្បូរទៅដោយជាតិវីតាមីន និងសារធាតុចិញ្ចឹមស្បែកជាច្រើនប្រភេទ ជួយឱ្យស្បែកមានសំណើមទន់រលោងពន្យារការកើតស្នាម ជ្រីវជ្រួញ និងកាត់បន្ថយស្នាមអុជខ្មៅ និងបញ្ហាស្បែកស្ងួត។

៤-លាបក្រែមថែស្បែកជុំវិញភ្នែក ៖ ស្បែកជុំវិញភ្នែក មានសភាពស្តើង និងងាយកើតស្នាមជ្រីវជ្រួញ និងស្នាមជាំខ្មៅ ដូច្នេះហើយទើបនារីកូរ៉េ តែងប្រើក្រែមថែស្បែកជុំវិញភ្នែក (Eye Cream) ជាប្រចាំ។

៥-លាបក្រែមផ្តល់សំណើមស្បែក ៖ នារីកូរ៉េ តែងលាបឡេ (Lotion) ឬក្រែមផ្តល់សំណើមស្បែក (Moisturizing Cream) ជាប្រចាំ ដើម្បីការពារស្បែកស្ងួត ជាពិសេស ស្បែកមុខ។

៦-លាបឡេការពារកម្តៅថ្ងៃ ៖ ឡេ ឬ ក្រែមការពារកម្តៅថ្ងៃ ជាវត្ថុសំខាន់ ដែលនារីកូរ៉េ តែងប្រើប្រាស់ និងដាក់ជាប់តាមខ្លួនជាប្រចាំ ដើម្បីការពារស្បែកពីការបំផ្លាញ ដោយកម្តៅថ្ងៃ។

៧-សម្អាតស្បែកមុខ ពេលយប់ មុនពេលចូលគេង ៖ ចំពោះពេលយប់ មុនពេលចូលគេង នារីកូរ៉េ តែងលាងសម្អាតស្បែកមុខបានស្អាត ជានិច្ចមិនឱ្យមានវត្ថុកខ្វក់ ឬគ្រឿងសម្អាងជាប់លើផ្ទៃមុខឡើយ៕

RELATED ARTICLES