Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីបញ្ជូនទ័ព ១ម៉ឺននាក់ ទៅក្បែរព្រំដែន អ៊ុយក្រែន

រុស្ស៊ីបញ្ជូនទ័ព ១ម៉ឺននាក់ ទៅក្បែរព្រំដែន អ៊ុយក្រែន

រុស្ស៊ី៖ រុស្ស៊ីកំពុងគាំទ្រ នូវវត្តមានយោធា របស់ខ្លួននៅតំប ន់ព្រំដែនខាងលិច ដោយការបញ្ជូន ទាហានជាង ១ម៉ឺននាក់ ទៅកាន់ ទីនោះដើម្បីបោះ ទីតាំងថ្មីៗនៅក្នុងរយៈចម្ងាយ មួយដែល ផ្តល់ភាពងាយ ស្រួលវាយ ប្រហារអ៊ុយក្រែន។

ការចល័តទាហាន យ៉ាងច្រើន លើសលុបទៅកាន់ តំបន់នេះកើតឡើងស្រប ពេលដែលរដ្ឋាភិបាល ក្រុងមូស្គូបាន បង្កើនការប្រឈមមុខដាក់ គ្នាលើឧបទ្វីប សមុទ្រខ្មៅរបស់ គ្រីមេ ជាចំណុចស្នូល នៃយុទ្ធសាស្ត្រ យោធាថ្មីដែលសេតវិមាន គ្រីមលីន លើកឡើងថាជាការបង្ហាញ ឲ្យឃើញពីការ ប្រឆាំងនិងការគំរាម កំហែងពីអង្គការ សន្ធិសញ្ញាអាត្លង់ ទិកខាងជើង។

ចំណែកអ្នក វិភាគយោធាលើកឡើង ថាការដាក់ពង្រាយ ទ័ពនេះបានលេ ចចេញនូវកិច្ចខិ តខំប្រឹងប្រែង កសាង កម្លាំងយោធាកាន់តែរឹងមាំ និងអចិន្ត្រៃជុំ វិញអ៊ុយក្រែន ដែលជាទីតាំង រុស្ស៊ីបានអនុវត្ត ការផ្ទេរកម្លាំង អន្តរាគមន៍ យោធាកន្លង មកដើម្បី គាំទ្រដល់យុទ្ធជនដែលជា ក្រុមបំបែកខ្លួន។

ទោះជាយ៉ាង ណាមន្ត្រីយោធា សហរដ្ឋអាមេរិក បាននិងកំពុងពិនិត្យ យ៉ាងយកចិត្តទុក ដាក់ចំពោះ ករណីការចល័ត កងទ័ពនិង សព្វាវុធផ្សេងៗរបស់រុស្ស៊ី ក្នុងរយៈពេល ពីរឆ្នាំនេះចាប់ តាំងពីការដណ្តើម គ្រីមេពីអ៊ុយ ក្រែនរបស់ រដ្ឋាភិបាលក្រុងមូស្គូ។ ជាងនេះ ទៅទៀតមន្ត្រីយោធាជាន់ ខ្ពស់រូបនោះ បានឲ្យដឹងកាល ពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញថាការ ផ្លាស់ប្តូរឥរិយាបថ យោធារបស់ រុស្ស៊ីមួយចំនួនមានឥទ្ធិពលលើ ផែនការធំៗផងដែរ។

RELATED ARTICLES