Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិឪពុកលោក ស្រីអ៊ុង សានស៊ូជីជា អ្នកណា?(ត)

ឪពុកលោក ស្រីអ៊ុង សានស៊ូជីជា អ្នកណា?(ត)

ប្រវតិ្តរបស់ឧត្តមសេនីយ៍អ៊ុងសាន

ជីវិតតាំងពីកុមារភាព

លោក អ៊ុង សាន កើតនៅ ក្រុង Natmauk ស្រុក Magway ស្ថិតក្នុង តំបន់ភាគ កណ្តាលប្រទេស ភូមា លោក មានឪពុក ឈ្មោះ U Pha មានមុខរបរជា មេធាវីម្នាក់។ គ្រួសារ របស់លោកជា អ្នកសកម្ម នៅក្នុងចលនា តស៊ូរបស់ជន ជាតិភូមា ហើយឪពុកមា ដ៏អស្ចារ្យ របស់លោក Bo Min Yaung បានប្រយុទ្ធប្រឆាំង និងការបញ្ចូល ភូមាជាឧបសម្ព័ន្ធរបស់ ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៨៨៦។

លោក អ៊ុង សាន ទទួលបាន ការបណ្តុះបណ្តាល កម្រិតបឋមសិក្សា នៅសាលាបព្វជិត អ្នកកាន់ព្រះ ពុទ្ធសាសនា ក្នុងក្រុងតូចមួយ Natmauk ។ ក្រោយមកលោក បានសិក្សា នៅវិទ្យាល័យ Yenangyaung ថ្នាក់អនុវិទ្យាល័យ។ ក្នុងឆ្នាំ១៩៣៣ លោកទទួលបាន ការអនុញ្ញាត ឲ្យចូលសិក្សា នៅមហាវិទ្យា ល័យរ៉ង់ហ្គូន។

លោកត្រូវបាន ជ្រើសរើសជា គណៈកម្មាការធិការ ប្រតិប តិ្តនៃសហព័ន្ធនិស្សិតសាកលវិទ្យាល័យរ៉ង់ហ្គូន។លោកក៏បានបម្រើការជានិ ពន្ធនាយក ទស្សនាវដ្តីរបស់ សហព័ន្ធ Oway ផងដែរ។ ក្នុងឆ្នាំ១៩៣៨ លោកត្រូវបានគេ បោះឆ្នោតជ្រើស តាំងទាំងជា ប្រធាន សហព័ន្ធនិស្សិត សាកលវិទ្យាល័យរ៉ង់ហ្គូន និងសហព័ន្ធនិស្សិត ភូមាទាំងមូល។ ក្នុងឆ្នាំ ដដែលនោះរដ្ឋាភិបាល ក៏បានតែងតាំង លោកជាអ្នក តំណាងនិស្សិត មួយរូបនៅក្នុង សកម្មភាពនានា របស់សាកលវិទ្យា ល័យរ៉ង់ហ្គូនក៏ដូចជា គណៈកម្មាធិការ វិសោធន កម្មបទ បញ្ជាផ្ទៃក្នុងរបស់សាលាទៀតផង។ ក្នុងឆ្នាំតែមួយលោក បានបញ្ចប់ការសិក្សា កម្រិតថ្នាក់ បរិញ្ញាបត្រ អក្សរសាស្ត្រ អង់គ្លេស វិទ្យាសាស្ត្រនយោបាយ និងប្រវត្តិវិទ្យាសម័យ ទំនើបពីសាកល វិទ្យាល័យខាងលើ។

អាជីព/ការងារ

លោក អ៊ុង សាន បានចាប់ផ្តើម ប្រកបអាជីព របស់លោកនៅ ក្នុងនយោបាយជាតិ ដោយការចូល រួមក្នុងអង្គការ អ្នកជាតិនិយម Dobama Asiayone ក្នុងឆ្នាំ១៩៣៩ ហើយបាន ប្រែក្លាយជា អគ្គលេខាធិការ។ លោកបានបម្រើការ ជាអគ្គលេខាធិការ រហូតដល់ខែសីហាឆ្នាំ១៩៤០។ ក្នុងអំឡុង ពេលនៃការ បំពេញការងារ របស់លោក នៅអង្គការនោះ លោកបានរៀប ចំបាតុកម្មតវ៉ានៅទូទាំង ប្រទេសដែលគេហៅថា ជាបដិវត្ត Me 1300 ។

លោកក៏បានដើរ តួនាទីស្នូលមួយ ក្នុងការស្វែងរកអង្គការអ្នក ជាតិនិយមដទៃ ទៀតក៏ដូចជាប្លុកសេរី នានានិងបានប្រែក្លាយជាលេខាធិការ ទូទៅរបស់ខ្លួន។លោកក៏ជា សមាជិកស្ថាបនិក មួយរូបដែរ ហើយក៏ជា លេខាធិការទី១ របស់គណៈបក្សកម្មុយនិស្តភូមាក្នុងខែសីហាឆ្នាំ១៩៣៩។

បន្ទាប់ពីរយៈ ពេលដ៏ខ្លីនោះ លោកបាន សហការបង្កើត គណៈបក្សបដិវត្តរបស់ប្រជាជន។ក្រោយ សង្គ្រាមលោក លើកទី២ បក្សនេះត្រូវ បានគេដាក់ ឈ្មោះជាគណៈបក្ស អ្នកសង្គមនិយម។

(នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES