ប្រទាលកន្ទុយក្រពើ (Aloe Vera) ជារុក្ខឱសថ ដែលមានប្រយោជន៍ច្រើនយ៉ាង ទាំងការជួយព្យាបាលជំងឺផ្សេងៗ ដូចជា ជំងឺក្រពះ ជាដើម វាក៏ជួយថែរក្សា និងព្យាបាលស្បែក ផងដែរ…។
ខាងក្រោមនេះ ជាប្រយោជន៍ 5យ៉ាង របស់ប្រទាលកន្ទុយក្រពើ ក្នុងការថែស្បែក ៖
1-ជួយបំបាត់មុន និងស្នាមមុន ៖ គ្រាន់តែយកសាច់ជេលថ្លាអន្ធឹលៗរបស់ប្រទាលកន្ទុយក្រពើ មកលាបមុខឱ្យបានញឹកញាប់។
2-ជួយផ្តល់សំណើមដល់ស្បែក ៖ ស្បែកដែលស្ងួត ខ្វះសំណើម ដោយសារកម្តៅថ្ងៃ ខ្យល់ម៉ាស៊ីនត្រជាក់ ជាដើម អាចប្រើប្រទាលកន្ទុយក្រពើស្រស់ មកលាបឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន នឹងជួយឱ្យស្បែកមានសំណើមស្រស់ថ្លាឡើងវិញបាន។
3-ជួយបន្ថយបញ្ហាស្បែករលាក ដោយសារកម្តៅថ្ងៃ ៖ ប្រទាលកន្ទុយក្រពើ អាចជួយកែបញ្ហាស្បែកត្រូវកម្តៅថ្ងៃ ដោយជួយកាត់បន្ថយអាការស្បែករលាករោលក្រហមបាន។
4-ជួយបំប៉នស្បែក ៖ សម្រាប់អ្នកដែលមានបញ្ហាប្រតិកម្មនឹងផលិតផលថែស្បែក ឬ ហ្វូមលាងមុខ អាចប្តូរមកប្រើប្រទាលកន្ទុយក្រពើ ក្នុងការជួយថែបំប៉នស្បែកបាន។
5-ជួយឱ្យការតែមមុខជាប់បានយូរឡើង ៖ ប្រទាលកន្ទុយក្រពើ មានចំណែកជួយធ្វើឱ្យស្បែកមុខមិនខ្លាញ់រងើម និងមិនស្ងួតពេក អាចជួយបំប៉នស្បែកដែលស្ងួតរបក ឱ្យមានសំណើម និងជួយឱ្យការតែងមុខ ជាប់បានយូរ ឡើងផងដែរ។
ក្រៅពីនេះ អ្នកអាចយកប្រទាលកន្ទុយក្រពើ មកលាបបំពោកមុខ មុនពេលចូលគេងរាល់យប់ នឹងជួយឱ្យស្បែកមុខមានសំណើម ទន់រលោងភ្លឺថ្លាស្អាតឡើង៕