Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកខេត្ត Phu Tho ជះលុយ១០,៤លាន ដុល្លារអភិវឌ្ឍន៍ ផ្នែកកសិកម្ម

ខេត្ត Phu Tho ជះលុយ១០,៤លាន ដុល្លារអភិវឌ្ឍន៍ ផ្នែកកសិកម្ម

កសិកម្ម(វៀតណាម)៖ ខេត្តភាគខាង ជើងវៀតណាម Phu Tho បានសម្រេច ចិត្តចំណាយ ថវិកាចំនួន១០,៤លាន ដុល្លារដើម្បីគាំទ្រ ដល់ផលិតកម្មផ្នែក កសិកម្មក្នុងអំឡុងឆ្នាំ ២០១៦រហូត ដល់ឆ្នាំ២០២០ ក្នុងការ ជួយជំរុញការ ស្តារ ហេដ្ឋារចនា សម្ព័ន្ធនៃវិស័យ កសិកម្មក្នុង ស្រុកឡើង វិញឈានទៅ រកការបង្កើន តម្លៃបន្ថែមនិង ភាពអាចគាំទ្របាន នូវការអភិវឌ្ឍកាន់ តែខ្ពស់ជាងមុន។

តាមការបញ្ជាក់ ពីនាយករដ្ឋាន កសិកម្មនិង អភិវឌ្ឍន៍ជនបទ កញ្ចប់ថវិកា នេះនឹង ត្រូវបានប្រើប្រាស់ ដើម្បីជួយគាំទ្រដល់ ការធ្វើក សិកម្មតួយ៉ាងផលិតផលតែ ទំពាំងបាយជូ និងអង្ករគុណភាព ខ្ពស់ ជាដើម។ ក្នុងនោះកសិករ ដែលបង្កបង្កើនផលតែ នឹងត្រូវបានផ្តល់ឲ្យ ចំនួន៣៦០ដុល្លារ ក្នុងផ្ទៃដីដាំ ដុះមួយហិចតា។ ចំណែកការផ្តល់ ហិរញ្ញវត្ថុស្រដៀង គ្នានេះដែរគឺ ប្រមាណជា៩.០០០ដុល្លារ សម្រាប់ធ្វើថ្នាល សំណាបទៅ តាមប្រភេទផ្សេងៗ។

មួយវិញទៀត ចំពោះកសិករ ដែលផលិតអង្ករ គុណភាពភាពខ្ពស់យ៉ាង តិច១០ហិចតា នឹងត្រូវបានផ្តល់ ជំនួយ៤០ដុល្លារ សម្រាប់ទិញ គ្រាប់ពូជស្រូវគុណភាពខ្ពស់។

គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០១១និង២០១៥ ខេត្ត Phu Tho របស់ វៀតណាមបាន ចំណាយ៩,២លាន ដុល្លារក្នុងកញ្ចប់ ជំនួយលើ កម្មវិធី ផលិតកម្មកសិកម្ម សំខាន់ៗ។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES