Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិតួកគីស្នើ រដ្ឋាភិបាលកម្ពុជា បិទសាលាហ្សាម៉ាន់ ពាក់ព័ន្ធក រណីរដ្ឋប្រហារ

តួកគីស្នើ រដ្ឋាភិបាលកម្ពុជា បិទសាលាហ្សាម៉ាន់ ពាក់ព័ន្ធក រណីរដ្ឋប្រហារ

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលតួក គីនៅថ្ងៃច័ន្ទនេះ បានស្នើជាផ្លូវការដល់រដ្ឋាភិបាល កម្ពុជាឲ្យបិទសាលាហ្សា ម៉ាន់ដែលមាន សាខានៅក្នុង ព្រះរាជាណា ចក្រកម្ពុជា ដោយចោទប្រកាន់ គ្រឹះស្ថានអប់រំ នេះមានជាប់ ពាក់ព័ន្ធជា មួយនិងបណ្តាញ មួយដែល ស្ថិតនៅ ពីក្រោយខ្នង ការប៉នប៉ង ធ្វើរដ្ឋប្រហារ យោធា ក្នុងប្រទេស តួកគីកាលពីពេលថ្មីៗ។

អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានមាន ប្រសាសន៍ថា ប្រមុខបេស កកម្មកាទូត តួក គីប្រចាំ កម្ពុជាលោក Ilhan Kemal Tug បានស្នើ ករណីខាងលើនេះ ក្នុងអំឡុងពេលនៃ កិច្ចប្រជុំមួយជាមួយ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

លោកបានថ្លែងប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ ពីជំនួបនេះថា ឯកអគ្គរដ្ឋទូតតួកគី បានពន្យល់ ដល់លោករដ្ឋមន្ត្រីការ បរទេសកម្ពុជា អំពីស្ថានការណ៍ ថ្មីចុងក្រោយក្នុងប្រទេស តួកគីនិង បានលើក ឡើងនូវសំណើរ របស់រដ្ឋាភិបាលតួកគី ដែលចង់ឲ្យកម្ពុជា បិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ។មន្ត្រីអ្នកនាំពាក្យរូបនេះ បាន បន្តថាចំពោះ ករណីនេះលោក ប្រាក់ សុខុន ប្រមុខកាទូតកម្ពុជា បានថ្កោលទោស ចំពោះរដ្ឋប្រហារ បង្ហូរឈាមក្នុង ប្រទេសតួកគី កាលពីខែមុនហើយថែម ទាំងបាន សន្យាយក សំណើរនេះទៅ ពិចារណា ថែមទៀតផង។

នៅក្នុងសន្និសិទកា សែតមួយក្នុង រាជធានីភ្នំពេញកាល ពីថ្ងៃ១៨កក្កដាកន្លង មកនេះ ប្រមុខបេសកកម្មកាទូតតួកគី លោក Tug បានស្នើកម្ពុជា បិទ សាលាហ្សាម៉ាន់ ដោយ លោកបានលើក ឡើងថាសាលានេះ មានជាប់ព័ន្ធជាមួយ និងចលនារបស់ លោកបព្វជិត Fehullah Gulen ដែលត្រូវបាន គេចោទ ប្រកាន់ ជាអ្នកនៅពីក្រោយ ខ្នងរដ្ឋប្រហារ។

គួរបញ្ជាក់ថា នៅព្រះរាជាណាចក្រ កម្ពុជាមានសាលាហ្សាម៉ាន់ ចំនួន៣ដែលក្នុងនោះ កម្រិតសិក្សាថ្នាក់ សាកលវិទ្យាល័យមាន និស្សិតជាង២.០០០នាក់។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

ប្រភពពី៖ សុីនហួរ

RELATED ARTICLES