Monday, November 18, 2024
Homeតារាខ្មែរនី រតនា ស្ងប់ស្ងាត់ ក្រោយភ្ជាប់ពាក្យជាមួយកូនថៅកែ

នី រតនា ស្ងប់ស្ងាត់ ក្រោយភ្ជាប់ពាក្យជាមួយកូនថៅកែ

តារាចម្រៀងនី រតនា ជិតក្លាយទៅជាប្តីស្របច្បាប់ អ្នកនាងសុវណ្ណភក្តិណា ទៅហើយ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ហើយគ្រោងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០១៩ ខាងមុខនេះហើយ។

ម្ចាស់ពាន Cambidian Idol រដូវកាលទី១នេះ នឹងក្លាយទៅជាកូនប្រសាររបស់អ្នកជំនួញ លោកហេង សុវណ្ណ ដែលជាម្ចាស់វិទ្យុ និងហាងមង្គលសុវណ្ណពិសេស នាំចូលផលិតផលពីក្រៅស្រុក ចូលមកលក់នៅស្រុកខ្មែរ នោះ ដែលធ្វើឱ្យរតនា មានមុខរបររឹងមាំមួយ ក្រៅពីអាជីពសិល្បៈនាពេលអនាគត។

យ៉ាងណា គេកត់សម្គាល់ថា មិនទាន់រៀបការផង នី រតនា ហាក់មានភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយ បើប្រៀបធៀបមុនពេលភ្ជាប់ពាក្យនោះ ទើបត្រូវបានអ្នកជំនាញសិល្បៈ បាននិយាយថា នេះជាការឆក់ឱកាសមួយរបស់រតនា ពេលកំពុងល្បី រកប្រពន្ធបានជាកូនអ្នកមានទ្រព្យ តែពេលធ្លាក់ចុះហើយ ខ្លាចនឹងអាចបាត់បង់ឱកាសនោះទៅវិញ។

ប្រភពនោះថា នី រតនា អាចនៅទ្រឹងត្រឹមនេះ លែងឡើងទៅមុខទៀតហើយ តែមិនមែនមកពីរូបគេជិតការប្រពន្ធនោះទេ គឺសមត្ថភាពរតនា បានតែប៉ុណ្ណោះ មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស បានដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បានឡើយ ខណៈដែលអ្នកគាំទ្រតារាចម្រៀងរតនា បានសម្តែងការអបអរសារទរថា នេះជាគំរូមួយសម្រាប់តារាសិល្បៈ ព្រោះរតនា ទើបតែល្បីភ្លាម ហ៊ានរៀបការភ្លែត មិនខ្លាចធ្លាក់កូដ ខុសពីតារាល្បីៗមួយចំនួនទៀត ពួកគេខ្លាចលែងមានកាគាំទ្រ ក៏សាងស្នេហ៍ជាមួយគ្នា ឥតខាន់ស្លារាប់ឆ្នាំ មិនខ្ចីក្រាបផ្ទឹមឡើយ។

តារាចម្រៀងពេជ្រ សោភា ធ្លាប់និយាយថា ក្នុងចំណោមម្ចាស់ពានទាំងអស់ដែលហង្សមាស ជ្រើសរើសបាន នាងយល់ថា មានតែនី រតនា ទេ ដែលជ្រើសត្រូវ និងស័ក្តិសមកាន់ពានជាងគេ ហើយនាងយល់ថា រតនា មានសមត្ថភាពល្អក្នុងនាមជាតារាចម្រៀងម្នាក់របស់ហង្សមាស។ តែត្រង់ថា រតនា គ្រាន់តែល្បីមួយឆាវ ហើយបាត់ទៅវិញ ឬយ៉ាងណានោះ នាងមិនហ៊ានធ្វើការសន្និដ្ឋានឡើយ៕

RELATED ARTICLES