Monday, November 18, 2024
Homeតារាខ្មែរបញ្ញា សិទ្ធ បែកបាក់ប្រុសស្នេហ៍ ត្រៀមទៅរំសាយអារម្មណ៍នៅបារាំង

បញ្ញា សិទ្ធ បែកបាក់ប្រុសស្នេហ៍ ត្រៀមទៅរំសាយអារម្មណ៍នៅបារាំង

តារាចម្រៀង និងពិធីករ លោកបញ្ញា សិទ្ធ នឹងដឹកដៃតារាខ្ពស់ស្រឡះ នាងទឹម រដ្ឋា ទៅច្រៀងសម្តែងនៅប្រទេសបារាំង រយៈពេល២ខែ នៅអំឡុងខែតុលា ឆ្នាំ២០១៨ នេះ ដើម្បីជាការរំសាយអារម្មណ៍ ក្រោយពីមានព័ត៌មានថា បញ្ញា សិទ្ធ តុកសិករឿងស្នេហា ដោយសារប្រេះឆាប្រុសស្នេហ៍នៅអូស្ត្រាលី។

ប្រភពបានឱ្យដឹងថា បញ្ញា សិទ្ធ ពិបាកចិត្តខ្លាំង រហូតដល់មានពេលខ្លះរូបគេបង្ហូរទឹកនេត្រាតែម្នាក់ឯងទៀតផង ព្រោះតែចំណងស្នេហ៍ឆ្លងទ្វីបនោះ មិនអាចឈានទៅផ្សះផ្សាស្នេហ៍ឱ្យបានដូចដើម។

ក្នុងជំនួបផ្ទាល់ បញ្ញា សិទ្ធ បានទទួលស្គាល់ថា លោកពិតជាបែកបាក់ម្ចាស់ចិត្តថ្លើមថ្លៃ នៅទំនេរស្អាត ដែលកំពុងបើករកសង្សារថ្មី តែរកមិននទាន់បាន ហើយពេលនេះត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅប្រទេសបារាំង ជាមួយទឹម រដ្ឋា នាពេលឆាប់ៗនេះហើយ។

បញ្ញា សិទ្ធ ដែលធ្លាប់ត្រូវខ្មោចសាន ស្រីឡៃ លងបះសក់នោះ បានឱ្យដឹងថា “សង្សារខ្ញុំ (ប្រុស) នៅអូស្ត្រាលី ហ្នឹង ខ្ញុំបានបែកបាក់គ្នាហើយបង! ព្រោះយើងមិនចុះសម្រុងគ្នាទេ។ ឥឡូវខ្ញុំនៅទំនេរមិនទាន់មានអ្នកថ្មីផង កំពុងតែរកមើលដែរ តែរកមិនទាន់បានសោះ។ នៅខែតុលា ខាងមុខនេះ ខ្ញុំត្រៀមចេញទៅច្រៀងសម្តែងនៅប្រទេសបារាំង ជាមួយកញ្ញាទឹម រដ្ឋា រយៈពេល២ខែផងដែរ អ៊ីចឹងសង្ឃឹមថា ពុកម៉ែបងប្អូននៅក្រៅស្រុក នឹងជួយគាំទ្រពួកយើងជាមិនខាន។ ទោះជាខ្ញុំជាអ្នកចម្រៀងសម័យមែន តែខ្ញុំអាចច្រៀងបទពីដើមៗបានដូចតារាផ្សេងៗដែរ ហើយពេលនេះខ្ញុំបានត្រៀមបទចម្រៀងពីដើមៗនោះ ខ្លះៗហើយ”។

បញ្ញា សិទ្ធ បានងាកទៅធ្វើបទចម្រៀងដោយខ្លួនឯងចេញលើ Youtube ហើយតារាលេងម៉ូដសក់ក្រងពណ៌ស្វាយនេះ ក៏កំពុងបុកថតរឿង២ព្រមគ្នា ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង CTN ផងដែរ មុនពេលត្រូវដឹកដៃស្រីស្រស់ ទឹម រដ្ឋា ហោះទៅបារាំង រកលុយ២ខែនោះ៕

RELATED ARTICLES