ថ្វីត្បិតមិនមានចង្កោមកាមេរ៉ាភ្លោះ នៅផ្ទៃខាងក្រោយ ដូចគម្រោងដំបូង ប៉ុន្តែ Huawie G9 Plusa មើលទៅទាក់ទាញ ជាមួយការរចនាតួលោហធាតុស្តើងគួរសម ។
តាមគេហទំព័រ Gizmochina, Huawei បានប្រកាសជាផ្លូវការនូវស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន គឺ G9 Plus នៅព្រឹត្តិការណ៍មួយ ទើបប្រព្រឹត្តទៅនៅប្រទេសចិន ។ បើតាមការឲ្យដឹង ទូរស័ព្ទនឹងមានការរចនាលោហធាតុទាំងស្រុង ជាមួយជម្រើសពណ៌ពីរ គឺមាស និងប្រាក់ រួមជាមួយគែមស្តើងជុំវិញអេក្រង់ ។ ថ្វីត្បិតត្រូវបានបំពាក់ថ្មមានថាមពលខ្ពស់គួរសមគឺ 3340 mAh ប៉ុន្តែស្មាតហ្វូននេះនៅស្តើងគួរសមជាមួយកម្រាស់ត្រឹមតែ ៧,៣មិល្លីម៉ែត្រ ។ រូបរាងគួរឲ្យចាប់អារម្មណ៍ គឺ G9 Plus នឹងមិនមានប៊ូតុង Home មានរូបរាងនៅផ្ទៃខាងមុខ និងមានម៉ាស៊ីនស្កេនក្រយ៉ៅដៃនៅផ្ទៃខាងក្រោយ ។
ផ្ទុយពីការព្យាករណ៍ Huawei G9 Plus គ្រាន់តែមានកាមេរ៉ាមួយ 16 MP នៅផ្នែកខាងក្រោយត្រូវបានជាមួយដោយភ្លើង LED flash ភ្លោះ រួមជាមួយមុខងារធ្វើឲ្យរូបភាពស្អាត Beauty 3.0 និង កាមេរ៉ា 8 MP នៅផ្ទៃខាងមុខ ដើម្បីបម្រើតម្រូវការ selfie ។
Huawei បានបំពាក់ឲ្យ G9 Plus នូវអេក្រង់ទំហំ ៥,៥អ៊ីញ ជាមួយ resolution Full-HD និងឈីប Snapdragon 625 ប្រាំបីបន្ទះ ។ ទូរស័ព្ទនឹងត្រូវបានចែកចាយចំនួន២ស៊េរី គឺស៊េរីមានថាមពលអង្គចងចាំរ៉េម/អង្គចងចាំខាងក្នុង គឺ 3GB/32GB និង 4GB/64GB ។ ទាំងពីរស៊េរីសុទ្ធតែមានជំនួយអង្គចងចាំខាងក្រៅ ។
ក្រៅពីនេះ G9 Plus ក៏នឹងត្រូវបានដើរដោយមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ជាមួយចំណុចប្រទាក់ក្រឡា EMUL 4.0 ដែល Huawei អភិវឌ្ឍន៍ ។ តាមគម្រោង ស្មាតហ្វូននេះនឹងត្រូវបានចេញលក់ពីថ្ងៃទី២៥ ខែសីហា ចាប់ផ្តើមពីប្រទេសចិន ក្នុងតម្លៃ ៣៦០ដុល្លារ សម្រាប់ស៊េរីមានអង្គចងចាំ 32GB ៕
ដោយ: តូច រំលឹក
Huawei G9 Plus ផ្លូវការ: តួលោហធាតុ Snapdragon 625 តម្លៃ ៣៦០ដុល្លារ
RELATED ARTICLES