Monday, November 18, 2024
Homeតារាខ្មែរសុខ ពិសី ចូលកាន់តែកៀកព្រាប សុវត្ថិ

សុខ ពិសី ចូលកាន់តែកៀកព្រាប សុវត្ថិ

តារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេក នាងសុខ ពិសី របស់ផលិតកម្មសាន់ដេ បានចូលខិតកាន់តែកៀកជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ តាមរយៈការបានតំណែងធំជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ ម៉ាក VIVO  ដែលទើបត្រូវបានគេប្រកាសជាផ្លូវការកាលពីពេលថ្មី²នេះ។ ក្នុងនោះដែរ ក៏មានតារាចម្រៀងកូនកាត់ខ្មែរ-អាមេរិក នាងឡូរ៉ា ម៉ម ក៏ត្រូវបានក្រុមហ៊ុនទូរស័ព្ទមួយនេះ ជ្រើសរើសធ្វើជាទូតសុច្ឆន្ទៈដូចគ្នាដែរ ដែលស្រីស្អាតទាំង2ដួង ត្រូវបានគេដាក់តាំងឱ្យអមព្រាប សុវត្ថិ ដែលនៅកណ្តាល។

មិនមានការបញ្ជាក់តម្លៃខ្លួនរបស់សុខ ពិសី  ដែលក្រុមហ៊ុន VIVO ចំណាយលើនាងក្នុងការទាញតារាសាន់ដេ រូបនេះ មកធ្វើជាទូតសុច្ឆន្ទៈ (Ambassadors) នោះទេ តែតាមកាបង្ហើបពីតារារួមអាជីពបានឱ្យដឹងថា សម្រាប់ផលិតផលធំដែលមានការកុងត្រា1ឆ្នាំនេះ ជាមួយតារាល្បីៗទាំងនេះ គឺពួកគេស៊ីថ្លៃមិនក្រោម5ម៉ឺនដុល្លារឡើយ។

ដោយឡែក ការចេញច្រៀងតាមកម្មវិធីផ្សេងនោះ ទាំងព្រាប សុវត្ថិ, សុខ ពិសី និងឡូរ៉ា ម៉ម ត្រូវបានក្រុមហ៊ុនគិតតម្លៃខ្លួនឱ្យដូចច្រៀងឱ្យក្រុមហ៊ុនផ្សេងៗទៀតដែរ តែតារាដែលជាប់កុងត្រាទាំងនេះ មិនអាចថតឃោសនាឱ្យផលិតផលណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាបានទេ នៅពេលដែលពួកគេមិនទាន់អស់សុពលភាពនៃកុងត្រានោះ។

នេះមិនមែនជាលើកទី1ឡើយ សម្រាប់សុខ ពិសី ក្នុងការថតស្ពតឱ្យក្រុមហ៊ុនបណ្តាញទូរស័ព្ទល្បីៗនោះ កាលពីឆ្នាំមុន នាងក៏លេខមុខក្នុងនាមជាតារាស្ពតធំរបស់ក្រុមហ៊ុន Nokia  និងផលិតផលរក្សាសម្រស់ផ្សេងៗទៀតផងដែរ។

សុខ ពិសី នៅតែរក្សាតំណែងជាតារាស្រីឈានមុខគេរបស់ផលិតកម្មនៅសាន់ដេ នៅឡើយ សម្រាប់ឆ្នាំ2018នេះ ដោយបទចម្រៀងល្អៗ រួមទាំងតំណែងតួឯករបស់សាន់ដេ គឺពិសី ក្តាប់តំណែងនេះជាបន្តបន្ទាប់។

តាមព័ត៌មានថា  ពិសី ច្រៀង1កម្មវិធី ស៊ីថ្លៃ2ពាន់ដុល្លារ ហើយពេលនេះ នាងជិះរថយន្តទំនើប3គ្រឿងឆ្លាស់គ្នា គឺ Range Rover, Lexus Lx460 និង Audi។

ដោយឡែក រឿងស្នេហាវិញ ពិសី បានប៉ះរឿងស្នេហ៍ដ៏រសើបជាមួយថៅកែក្មេងផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន តែអ្នកទាំង2មិនព្រមសារភាពស្នេហ៍ឡើយ៕

RELATED ARTICLES