Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិការប្រយុទ្ធ នៅភាគពាយព្យ ប៉ាគីស្ថានស្លាប់ ពួកសកម្មប្រ យុទ្ធ៤០នាក់

ការប្រយុទ្ធ នៅភាគពាយព្យ ប៉ាគីស្ថានស្លាប់ ពួកសកម្មប្រ យុទ្ធ៤០នាក់

ប៉ាគីស្ថាន៖ សេចក្តីថ្លែង ការណ៍យោធា មួយមួយបាន ឲ្យដឹងកាលពី ថ្ងៃច័ន្ទនេះថា យ៉ាងហោចណាស់ មានក្រុម សកម្មប្រយុទ្ធ ៤០នាក់ត្រូវបាន សម្លាប់និង របួស២១នាក់ ក្នុងប្រតិបត្តិការ យោធាដែល កំពុងកើតមាន ក្នុងតំបន់ កុលសម្ព័ន្ធភាគពាយព្យ របស់ប្រទេស ប៉ាគីស្ថាន អំឡុងពេលជាង មួយសប្តាហ៍មកនេះ។

ទាហានប៉ាគីស្ថាន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ ថាកន្លែងលាក់ខ្លួន របស់ក្រុម សកម្មប្រយុទ្ធនេះ ៤៣កន្លែង ក៏ត្រូវបាន បំផ្លាញ ចោលនៅក្នុងការ ប្រយុទ្ធគ្នាដោយ ប្រដាប់អាវុធក្នុង ភូមិសាស្ត្រ ប្រកបដោយ គ្រោះថ្នាក់នៃតំបន់ Rajgal របស់ទីភ្នាក់ងារ Khyber ដែលជាតំបន់ កុលសម្ព័ន្ធពាក់ កណ្តាលស្វ័យយ័ត ស្ថិតនៅតាម បណ្តោយព្រំដែន ប៉ាគីស្ថាននិង អាហ្វហ្គានីស្ថាន។

កងកម្លាំង ប្រដាប់អាវុធបាន និងកំពុងប្រតិបត្តិការ ទាំងលើគោក និងលើអាកាស ក្នុងតំបន់ Rajgal ចាប់តាំងពីថ្ងៃ១៦ សីហា ក្នុង ការពង្រឹង ការដាក់ពង្រាយកងទ័ព និងត្រួតពិនិត្យនិងល្បាត ប្រកបដោយ ប្រសិទ្ធភាព ប្រឆាំងចលនា ភេរវកម្មនិយម នៅតាមតំបន់ភ្នំខ្ពស់ៗ។

ដំបូងឡើយ ពុំមានការត្រួតពិនិត្យ លើចលនា របស់ក្រុមសកម្មប្រយុទ្ធ ឡើយស្រប ពេលដែល តំបន់ភ្នំ Rajgal មិនស្ថិតក្រោមការ គ្រប់គ្រង របស់កងកម្លាំង និងក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ ចល័តកម្លាំង ដោយសេរី ក្នុងតំបន់នោះ។

ក្នុងអំឡុងពេល ស្រាវជ្រាវ ក្នុងតំបន់ Damo Drub កងកម្លាំងក៏បានដណ្តើម យកមកវិ ញនូវកន្លែង លាក់ខ្លួនធំៗ របស់កង កម្លាំងប្រដាប់ អាវុធនិងអាវុធយុទ្ធភ័ណ្ឌរាប់ បញ្ចូលគ្រឿង ផ្ទុះកែច្នៃដែល ទទួលបានមក នាពេលបច្ចុប្បន្ន ផងដែរ។

RELATED ARTICLES