Monday, November 18, 2024
Homeតារាខ្មែរឆ័យលី ដាឡែន មិនភ្លេចគុណថៅកែសាន់ដេ

ឆ័យលី ដាឡែន មិនភ្លេចគុណថៅកែសាន់ដេ

តារាចម្រៀង និងសម្តែង នាងឆ័យ លីដាឡែន ដែលពូកែសម្តែងតួកាចឈ្នានីសនោះ បានបង្ហើបឱ្យដឹងថា ការប្រឡូកអាជីពសិល្បៈរបស់នាងនៅពេលនេះ ផ្តើមចេញពីការជ្រើសរើសរបស់លោកថៅកែផលិតកម្មសាន់ដេ កាលពីឆ្នាំ២០០២ ហើយរយៈពេល១៦ឆ្នាំមកនេះ គ្មានថ្ងៃណាដែលនាងអាចភ្លេចគុណលោកឡាយ សុខហុក ដែលជាថៅកែធំរបស់សាន់ដេ នោះឡើយ។

តារាដែលមិនសូវសំចៃមាត់ ឆ័យលី ដាឡែន បានឱ្យដឹងថា ពេលនេះលោកថៅកែសាន់ដេ បានចុះទៅផ្ទាល់រកតួសម្តែងក្នុងរឿងខ្នាតធំមួយ ហើយលោកក៏បានជ្រើសយកនាងឱ្យចូលរួមក្នុងរឿងនោះដែរ ទើបធ្វើឱ្យនាងមានទីផ្សារសិល្បៈជាបន្តបន្ទាប់ រហូតមកដល់ពេលនេះតែម្តង។

ឆ័យលី ដាឡែន បានសរសើរពីគុណសម្បត្តិរបស់លោកថៅកែសាន់ដេ ដែរថា លោកជាមនុស្សសាមញ្ញម្នាក់ជាមួយសិល្បករទូទៅ ហើយថែមទាំងចិត្តល្អកម្ររកបានទៀតផង តែនាងមិនបានជួបថៅកែសាន់ដេ ជាច្រើនឆ្នាំមកហើយ និងដឹងថា ពេលនេះ សាន់ដេ មានកូនប្រុសគាត់ជាអ្នកគ្រប់គ្រងដែលនាងមិនសូវស្គាល់ថៅកែក្មេងនោះទេ ព្រោះកាលនាងថតរឿងឱ្យសាន់ដេ នោះ លោកឡាយ សុខចំរើន នៅជាកុមារ។

តារាមានកូន១ ឆ័យលី ដាឡែន ស្ថិតក្នុងចំណោមតារាដែលបានប្តីក្មេង ដូចជា អ្នកនាងខាត់ សុឃីម, គង់ សុជាតិ ជាដើម ហើយពេលនេះ ដាឡែន បានធ្លោយមាត់ថា ស្វាមីនាងមានស្រីចោមស្នេហ៍ច្រើនណាស់ ដែលពេលខ្លះធ្វើឱ្យនាងពិបាកឃ្វាលទៀតផង។ ប៉ុន្តែយ៉ាងណា ដាឡែន ថា នាងមានទំនុកចិត្តជាមួយប្តីក្មេងថា មិនក្បត់ចិត្តនាងឡើយ បើទោះជាមានពេលខ្លះ នាងសុខចិត្តអង្គុយរង់ចាំលោកប្តី នៅផ្ទះតែម្នាក់ឯង ដល់យប់អធ្រាត្រស្ងាត់ក៏ដោយ តែប្រុសក្មេងនោះមិនដែលហ៊ានដើរផឹកស៊ីដាច់យប់ ចោលប្រពន្ធកូននោះទេ។

ឆ័យលី ដាឡែន បានអាក់ខានចេញទៅច្រៀងសម្តែងនៅអាមេរិក ដោយសារនាងជាប់ដៃថត២រឿងឱ្យប៉ុស្តិ៍លេខ៥ គឺរឿង “ជញ្ជីងជីវិត” និងរឿង “នេះឬជីវិត” ដែលនាងសម្តែងជាតួកាចឆ្នាសឆ្នើម។

ក្រៅពីអាជីពសិល្បៈ តារាកូន១នាង ដាឡែន ក៏រកស៊ីលក់កាបូប និងគ្រឿង Cosmetic តាម Online ផងដែរ ចំណែកប្តីក្មេងនាងរៀនជំនាញធ្វើជាជាងរថយន្តនៅថៃ៕

RELATED ARTICLES