Tuesday, August 26, 2025
Homeព័ត៌មានជាតិកម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នាំដុសធ្មេញ ​Colgate ឆ្នាំ២០១៨ លើកទី៣នៅ​ Lively Plaza AEON Mall

កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នាំដុសធ្មេញ ​Colgate ឆ្នាំ២០១៨ លើកទី៣នៅ​ Lively Plaza AEON Mall

ក្រុមហ៊ុន ខលហ្គេត ទទួលបានជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានបើកយុទ្ធនាការអាហារូបករណ៍ ខលហ្គេត​ រយៈពេល៣​ខែនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ និងរកឃើញអ្នកឈ្នះរង្វាន់សរុបចំនួន ១១១នាក់។ ក្រុមគ្រួសារជាពិសេសមាតាបិតា ដែលបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងសិក្សា ឥឡូវនេះមានការឆ្លើយតបយ៉ាងល្អសម្រាប់យុទ្ធនាការនេះ។

ជាមួយនឹងឱកាសឈ្នះរង្វាន់អាហារូបករណ៍ដែលមានតម្លៃសរុប​ ២៤០លានរៀលនេះ ក្រុមហ៊ុន ខលហ្គេត គឺមានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សារបស់កូនៗ សម្ភារ:សិក្សា ឬជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។យុទ្ធនាការ នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភណ៍​ពីការ​សិក្សា​រ​កូនៗរបស់ពួកគេ និងមានគោលបំណងផ្តល់​នូវ​ឱកាស​ដល់កុមារកម្ពុជា​ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង​។

កាលពីថ្ងៃសៅរ៍​ ទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន​ ខលហ្គេត បានរៀបចំកម្មវិធីចាប់​រង្វាន់ អាហារូបករណ៍លើកចុងក្រោយរបស់ខ្លួនស្ថិតនៅ Lively Plaza Aeon Mall និងបានរកឃើញអ្នកឈ្នះ​រង្វាន់ ៣៧នាក់ចុងក្រោយផងដែរ។ ​នៅក្នុងកម្មវីធីនេះក៏មានកម្មវិធីលេង​ល្បែងកំសាន្តសប្បាយៗដើម្បីឈ្នះរង្វាន់​អនុស្សាវរីយ៍​ជាច្រើន ​និងការសម្តែងពីតារាកិត្តិយសផងដែរ។

ក្រុមហ៊ុន​ ខលហ្គេត​ សូមអរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមនៅក្នុងយុទ្ធនាការឆ្នាំនេះ ក៏ដូចជាការគាំទ្ររបស់លោកអ្នកកន្លងមក។ ក្រុមហ៊ុនខលហ្គេត សន្យានឹងជួយបន្តការគាំទ្រចំពោះយុទ្ធនាការសំខាន់ៗដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។​

ខលហ្គេត ផ្គត់ផ្គង់ការសិក្សារកុមារកម្ពុជាឲ្យមានអនាគតកាន់តែប្រសើរ៕

RELATED ARTICLES