-ប្រូតេអ៊ីន ៖ ដូចជាសាច់ត្រី គ្រាប់ធញ្ញជាតិ ផលិតផលពីសណ្តែកសៀង ស័ក្តិសមចំពោះអ្នកដែលមានសរសៃសក់ទន់ខ្សោយ និងមិនងាយវែង។
-កាល់ស្យូម ៖ ដូចជា អាហារសមុទ្រ សារាយ បង្គាក្រៀម ត្រីតូចៗ ជួយបំប៉នសរសៃសក់ឱ្យមានសុខភាពរឹងមាំ និងមានភាពរស់រវើក។
-វីតាមីន A ៖ ដូចជា ក្រូច ប៉េងប៉ោះ ការ៉ុត ផ្ទី ប្រូកខូលី ដំឡូងបារាំង ល្ហុង ត្រសក់ស្រូវ បន្លែផ្លែឈើពណ៌លឿង និងក្រហម ជួយបំប៉នស្បែកក្បាល។
-វីតាមីន B ៖ មានច្រើនក្នុងអាហារប្រភេទធញ្ញជាតិ ត្រី ស៊ុត ប៉េងប៉ោះ ស្ពៃក្តោប និងចេក ជួយបញ្ចោញប្រេងធម្មជាតិឱ្យមកចិញ្ចឹមសសៃសក់ ធ្វើឱ្យមានសំណើមមិនស្រួយ មិនស្ងួត។
-វីតាមីន C ៖ មានច្រើនក្នុងផ្លែឈើ រសជាតិជូរ ដូចជា ក្រូចឆ្មារ ស្វាយខ្ចី ត្របែក អម្ពិល ក្រូចឃ្វិច ស្ត្រវបឺររី បន្លែបៃតងផ្សេងៗ ជួយឱ្យការបញ្ជូនអុកស៊ីហ្សែនទៅចិញ្ចឹមឫសសក់ មានប្រសិទ្ធភាពខ្លាំងឡើង។
-វីតាមីន E ៖ មានក្នុងអង្ករសំរូប សណ្តែក គ្រាប់កៅឡាក់ គ្រាប់ធញ្ញជាតិ សំបករឹង ចុង អង្ករ ស្រូវសាលី បន្លែបៃតង ជួយឱ្យសសៃសក់មើលទៅមានសំណើមភ្លឺរលោង។
-បៃអូទីន ៖ មានច្រើនក្នុងសណ្តែក ស‘តុ ក្រហម អង្ករសំរូប ជួយធ្វើឱ្យឫសសក់រឹងមាំ និងភ្លឺរលោង។
-ធាតុដែក ៖ មានក្នុងអង្ករអាវ័ន សណ្តែក ផ្សេងៗ និងបន្លែបៃតង ជួយបង្កើតអ៊ីម៉ូក្លូប៊ីន ដែលជាផ្នែកនាំអុកស៊ីហ្សែន ជួយឱ្យសសៃសក់រឹងមាំ។
-ស័ង្កសី ៖ មានក្នុងអយស្ទ័រ ធញ្ញជាតិមិនស្រិតពណ៌ និងសណ្តែកគ្រាប់ស្ងួតផ្សេងៗ ជួយឱ្យសរសៃសក់វែងស្អាត។
-ទឹក ៖ ដោយសារសសៃសក់មានទឹកជាសមាសធាតុផ្សំ១ភាគ៤ នៃទម្ងន់សសៃសក់ ទើបត្រូវពិសាទឹកដើម្បីឱ្យសរសៃសក់មានសំណើម និងមិនស្ងួតខូច៕