Monday, November 18, 2024
Homeតារាខ្មែរកូនខ្មែរកាត់ថៃ!!! លោកណងឆ័ត្រ និយាយពីបទពិសោធន៏ផាត់មុខឲ្យតារាល្បីៗ

កូនខ្មែរកាត់ថៃ!!! លោកណងឆ័ត្រ និយាយពីបទពិសោធន៏ផាត់មុខឲ្យតារាល្បីៗ

តាក់តែងផាត់មុខមនុស្សជាច្រើនរូបរួចមកហើយ មាននរណាដែលមានបំណងចង់ផាត់មុខ ប៉ុន្តែនៅពុំទាន់មានឱកាសបានផាត់មុខដែរឬទេ? ច្បាស់ជាមានបំណងទៅកាន់ហូលីវូដហើយបាទ តួយ៉ាងដូចជាតារាប្រជាប្រិយភាពកម្រិតលេខ១របស់ថៃ ដូចជា បងអ័ម (ផាត់ឆារ៉ាផា ឆ័យឆឿ) យើងមានឱកាសបានផាត់មុខឱ្យគាត់ហើយ ដែលនោះគឺជាក្តីស្រមៃតាំងពីកុមារភាព ។ យើងមានបំណងចង់ផាត់មុខឱ្យបងអ័ម អ្វីៗក្លាយជាការពិត គឺយើងបានផាត់មុខឱ្យគាត់មែន។

សព្វថ្ងៃនេះនៅពេលដែលជួបជាមួយសិស្សប្អូន ឆ័ត្រ តែងតែប្រាប់ពួកគេជានិច្ចថា ចូរមានក្តីស្រមៃ ហើយបន្តស្រមៃជានិច្ច ចូរកុំត្រឹមតែស្រមើស្រមៃ ហើយថ្ងៃមួយវាអាចនឹងក្លាយជាការពិតក៏ថាបាន យើងតែងតែបង្រៀនគេអ៊ីចឹង។

ណងឆ័ត្រ គិតថា ផាត់មុខឱ្យនរណាពិបាកបំផុតនោះ? អូហូ គឺតាក់តែងផាត់មុខជូនអ្នកម៉ាក់នេះឯង ជារឿងមួយដែលលំបាកបំផុតក្នុងជីវិតតែម្តងបាទ ព្រោះតែអ្នកម៉ាក់ជាមនុស្សមានបញ្ហាច្រើន (សើច) ត្រង់នេះមិនយក ត្រង់នោះមិនយក ព្រោះតែអ្នកម៉ាក់មិនសូវចូលចិត្តផាត់មុខច្រើន ។ លើសពីនេះទៅទៀតនោះ គឺពេលផាត់មុខឱ្យ គឺប្រកែកគ្នាជានិច្ច ប៉ុន្តែអ្នកម៉ាក់ជាមនុស្សកំប្លែង ពុំសូវចូលចិត្តសរសើរយើង ដែលទាំងនោះគឺជាជ្រុងមួយដែលឆ្លុះបញ្ចាំងឱ្យយើងបានឃើញ។

តើមើលប្អូនៗនៅសម័យនេះដែលធ្វើវីដេអូឃ្លីបផាត់មុខយ៉ាងដូចម្តេចដែរ?

ឆត្រ ចាត់ទុកថាពួកគេមានសំណាងខ្លាំងណាស់បាទ ដែលមានឱកាសរៀងៗខ្លួន ដែលពួកគេម្នាក់ៗអាចបញ្ចេញសមត្ថភាពបាន ព្រោះក្នុងយុគសម័យរបស់ឆ័ត្រ គឺជាយុគសម័យដែលស្ថិតនៅក្នុងអំឡុងពេលដែលមានការផ្លាស់ប្តូរ ។ ហេតុដូច្នេះហើយអ្នកណាដែលចង់មានកេរ្តិ៍ឈ្មោះ ត្រូវធ្វើឱ្យខ្លួនឯងមើលទៅល្អបំផុត ឬត្រូវតែមាននរណាម្នាក់ក្នុងវិស័យនេះអូសទាញយើងចូលទៅក្នុងបរិបទនៃទស្សនាវដ្តី ដែលវារឿងពិបាកខ្លាំងណាស់។
ចាំបានថាលើកដំបូងដែលឆ័ត្រ បានឃើញឈ្មោះខ្លួនឯងនៅក្នុងទស្សនាវដ្តី គឺឆ័ត្រ ស្រែកភ្លាត់សំឡេងតែម្តង សឹងតែបែកផ្ទះ ដែលវាជាអារម្មណ៍នៃមោទនភាពចំពោះខ្លួនឯងខ្លាំង។

តើអត្តសញ្ញាណនៃការផាត់មុខរបស់ណង ឆ័ត្រ គឺអ្វីទៅ?

គឺជាការកែច្នៃនូវទម្រង់មុខរបស់នារី ដើម្បីឱ្យនារីម្នាក់នោះមើលទៅស្អាតជាងមុន ឬក៏ស្រស់ស្អាតក្នុងទម្រង់ផ្ទាល់របស់គេ ស្របទៅនឹងទម្រង់សក់របស់គេនាថ្ងៃនោះ ឬទម្រង់នៃកម្មវិធីដែលគេនឹងទៅចូលរួម។ នារីម្នាក់អាចមិនមែនស្អាតបានតែមួយបែបនោះទេ ដូចជាស្អាតសោភារផ្អែមស្រទន់ សិចស៊ី ជាដើម។ល។ ទាំងអស់នេះជាបទពិសោធន៍ដែលគ្រប់ៗគ្នាត្រូវតែស្វែងរក ហើយចម្លើយរបស់វាក៏មិនបាននៅក្នុងតែគម្ពីរនោះឡើយ គឺត្រូវស្វែងរកដោយខ្លួនឯង។ កំហុសខុសឆ្គងនឹងធ្វើឱ្យមនុស្សកាន់តែពូកែ ។ ដូចកាលនៅក្មេង ឆ័ត្រ ក៏មើលមិនឃើញគិតមិនលេចឡើយថា នារីម្នាក់នេះផាត់មុខយ៉ាងណានោះឡើយ ត្រូវធ្វើសក់ម៉ូដអី តែងតែនឹកឆ្ងល់ថា ជាងរៀមច្បងគេដឹងដោយវិធីណា ថាត្រូវផាត់មុខយ៉ាងដូចម្តេច ត្រូវធ្វើសក់ម៉ូដនេះបានសមគ្នា ឬក៏ឈុតនេះត្រូវធ្វើសក់ម៉ូតនេះជាដើម។ អានគម្ពីរប៉ុន្មានក្បាលក៏មិនបានធ្វើឱ្យយើងពូកែជាងនេះនោះដែរ ត្រូវតែជួបមួយបទពិសោធន៍ពិតប្រាកដផងដែរ (ញញឹម)។

ក្នុងជីវិតនេះចង់ថ្លែងអំណរគុណនរណាជាងគេបំផុត?

ចង់ថ្លែងអំណរគុណអ្នកម៉ាក់បាទ ព្រោះជាមនុស្សដែលស្និទ្ធជាមួយអ្នកម៉ាក់ខ្លាំងបំផុត ។ ម្តាយជាមនុស្សដែលមិនដែលហាមឃាត់ ទោះបីជាគំនិត ឬការប្រើប្រាស់ជីវិតផ្ទាល់ខ្លួននិងអាជីពនេះ ដូចជាយើងចង់រៀនធ្វើសក់ ម៉ាក់ក៏ឱ្យរៀនតែម្តង ។ អ្នកម៉ាក់តែងតែជួយបង្រៀនប្រៀនប្រដៅគ្រប់ពេល ជួយចង្អុលបង្ហាញឱ្យមើលទៅពិភពលោកនេះជ្រុងមួយផ្នែកទៀត ព្រោះមនុស្សនៅក្នុងសង្គមបច្ចុប្បន្ន គឺមានជាច្រើនរូបបែប គឺមានទាំងមនុស្សដែលមានបំណងល្អជាមួយយើងចេញពីចិត្តពិតៗ ព្រមទាំងមានមនុស្សដែលមិនសូវចូលចិត្តយើងក៏មាន ដែលត្រូវតនៅឆ្ងាយពីគេទាំងនោះ។ ម្យ៉ាងវិញទៀតក៏ចង់អរគុណជោគវាសនា ហើយអរគុណខ្លួនឯងដែលមានសមត្ថភាពពុះពារឧបសគ្គផ្សេងៗ មកបានរហូតដល់ថ្ងៃនេះ គឺអាចនិយាយបានថាជាសំណាងល្អហើយបាទ៕

RELATED ARTICLES