ឧបទ្វីបកូរ៉េ៖ យោធាសហ រដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើម ធ្វើលំហាត់ សមយុទ្ធរួមគ្នាប្រចាំឆ្នាំ ទ្រង់ទ្រាយធំ មួយកាល ពីថ្ងៃច័ន្ទ ដែល លំហាត់សមយុទ្ធនេះ បានជំរុញឲ្យ កូរ៉េខាងជើង គំរាមវាយប្រហារ នុយក្លេអ៊ែរឆ្លើយ តបនិងព្រឹត្តការណ៍ យោធានេះ។
សារព័ត៌មានរដ្ឋបានស្រង់ សម្តីអ្នកនាំពាក្យ យោធារបស់ កូរ៉េខាងជើងថា
កូរ៉េខាងជើងនឹង វិលទៅរកការ បង្កហេតុតាមរយៈ រូបភាពនៃការវាយ ប្រហារ នុយក្លេអ៊ែរ ដោយឥត ត្រៀមទុកជាមុន ប្រសិនបើសហ រដ្ឋអាមេរិកនិង កូរ៉េខាងត្បូង បង្ហាញពីសញ្ញា តែមួយសសៃ សក់ដែលឈ្លាន ពានកូរ៉េខាង ជើងក្នុងអំឡុង ពេលធ្វើសមយុទ្ធ។
មន្ត្រីអ្នកនាំពាក្យ រូបនោះ បានលើកឡើង សំដៅលើការ ធ្វើលំហាត់ សមយុទ្ធនោះ ថាកងទ័ព កូរ៉េខាងជើង ត្រៀមខ្លួន រួចរាល់ ហើយក្នុងការវាយ ប្រហារសងសឹក ដោយអត់ព្រាង ទុកលើក្រុម ខ្មាំងសត្រូវទាំង អស់ដែលមាន ពាក់ព័ន្ធក្នុង លំហាត់សម យុទ្ធផ្លូវការ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាង ត្បូងឈ្មោះផ្លូវការ Ulchi Freedom Guardian ។
ការធ្វើលំហាត់ សមយុទ្ធនេះ បានធ្វើឡើងស្ទើរតែមួយឆ្នាំ ម្តងបន្ទាប់ពី កងទ័ពកូរ៉េខាងជើង បានបាញ់ផ្លោង គ្រាប់កាំភ្លើង ត្បាល់ចូលទឹកដីកូរ៉េខាងត្បូង។
យោងតាមសេចក្តីថ្លែង កាណ៍មួយដែល ចេញដោយកងទ័ព អាមេរិកប្រចាំ ប្រទេសកូរ៉េ ខាងត្បូងឲ្យដឹងថាការ ធ្វើសមយុទ្ធប្រ ចាំឆ្នាំនេះនឹង មានទាហាន សហរដ្ឋអាមេរិក ចំនួន២៥.០០០នាក់ក្នុង ចំណោមអ្នកទាំង នោះមានមួយ ចំនួនបាន ទីលំនៅក្នុង ប្រទេសកូរ៉េ រួចស្រេច។
ចំណែក គោលបំណង នៃការធ្វើ លំហាត់សម យុទ្ធយោធានេះ គឺដើម្បីជួយ ធ្វើឲ្យប្រសើរ ឡើងនូវ ការត្រៀមខ្លួន ទុកជាមុនរបស់ សម្ព័ន្ធក្នុងការ ការពារក្នុង តំបន់និងស្ថិរភាព ក្នុងឧបទ្វីបកូរ៉េទាំងមូល។