Friday, March 29, 2024
Homeបច្ចេកវិទ្យាឆ្នាំ​ក្រោយ ​ពាក់​កណ្តាល​​ស្មា​ត​​ហ្វូ​ន​​លើ​​ទីផ្សារ​​នឹង​មាន​ sensor ​ស្កេ​ន​​ក្រ​យ៉ៅ​​ដៃ​

ឆ្នាំ​ក្រោយ ​ពាក់​កណ្តាល​​ស្មា​ត​​ហ្វូ​ន​​លើ​​ទីផ្សារ​​នឹង​មាន​ sensor ​ស្កេ​ន​​ក្រ​យ៉ៅ​​ដៃ​

អាថ៌កំបាំងស្នាមម្រាមដៃ សន្សឹមៗក្លាយជាស្តង់ដារ នៅម៉ូដែលទូរស័ព្ទឆ្លាតវៃ រាលដាលពីចរន្តលំដាប់ខ្ពស់ទៅម៉ូដែលតម្លៃថោក ។
តាម Digitimes, អត្រាស្មាតហ្វូនមានម៉ាស៊ីនស្កេនក្រយ៉ៅដៃនៅលើទីផ្សារនឹងកើនឡើងពី ៤០ភាគរយក្នុងឆ្នាំ២០១៦ ទៅដល់ជាង៥០ភាគរយនៅឆ្នាំ២០១៧ ។ មុននេះ តួលេខនេះនៅឆ្នាំ២០១៥ មានត្រឹមតែ ២០ភាគរយ បង្ហាញថា អាថ៌កំបាំងការត្រួតពិនិត្យជីវសាស្ត្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានអ្នកប្រើប្រាស់ចាប់អារម្មណ៍ ។
តម្រូវការរបស់អតិថិជនកើន ក៏អូសបរិមាណអ្នកផ្គត់ផ្គង់ម៉ូឌុល sensor ស្កេនម្រាមដៃឲ្យកើនឡើងដែរ នាំដល់ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារ ។ ក្រុមហ៊ុនផលិតប្រទេសចិន និងតៃវ៉ាន់បន្តផ្តោតទៅលើទីផ្សារប្រទេសចិន ។ ប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនេះ ជិតបញ្ចេញស្មាតហ្វូត ៥០០លានគ្រឿងនៅក្នុងឆ្នាំ២០១៦ ហើយនេះជា «ដុំនំ» ដែលគ្មានក្រុមហ៊ុនណាចង់បោះបង់អត្ថប្រយោជន៍ឡើយ ។
មុននេះ sensor ស្កេនក្រយ៉ៅដៃ គឺតែងតែបំពាក់នៅលើទូរស័ព្ទលំដាប់ខ្ពស់ ប៉ុន្តែឥឡូវនេះវាមាននៅលើទាំងម៉ូដែលធម្មតា ។ ការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ទីផ្សារបានធ្វើឲ្យតម្លៃសមាសភាគ sensor ស្កេនក្រយ៉ៅដៃថយចុះខ្លាំង តាមគម្រោងចុះមកនៅប្រមាណ ៣ដុល្លារ នៅចុងឆ្នាំនេះ ៕
ដោយ: តូច រំលឹក

RELATED ARTICLES