-បង្គា ………………………………២ ខាំ
-មឹក………………………………..៤ ខាំ
-ខ្យងផ្លិត ………………………….២ ខាំ
-គល់ស្លឹកខ្ទឹមហាន់ …………….៣ ដើម
-ជីរវ៉ាន់ស៊ុយហាន់ ……………..២ ដើម
-ខ្ទឹមសចិញ្ច្រាំ …………………៥ កំពឹស
-ម្ទេសហាន់ ………………………៣ ផ្លែ
-ម្សៅបំពង ………….២ ស្លាបព្រាបាយ
-ស្ករស ……………..១ ស្លាបព្រាកាហ្វេ
-អំបិល ……………..២ ស្លាបព្រាកាហ្វេ
-ម្រេចម៉ដ្ឋ ………….១ ស្លាបព្រាកាហ្វេ
-ស្រា ស ……………..២ ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវ ………….១ ស្លាបព្រាកាហ្វេ
-ប្រេងឆា ………………………..បន្តិច។
-ឆាខ្យងផ្លិតឱ្យឆ្អិន ហើយដួសទុកមួយអន្លើសិន។
-យកមឹក និងបង្គាជ្រលក់ម្សៅ បន្ទាប់មក ដាក់ចូលបំពងឱ្យលឿងស្រួយ ហើយទុកមួយអន្លើ។
-យកជីរវ៉ាន់ស៊ុយ ខ្ទឹមស និងគល់ ស្លឹកខ្ទឹម ដាក់ចូលឆា ថែមមឹក បង្គា ខ្យង ស្រាស ទឹកស៊ីអ៊ីវ ច្របល់បញ្ចូលគ្នា។
-ដួសដាក់ចាន រោយស្លឹកខ្ទឹម ម្ទេស អំបិល ស្ករស និងម្រេចបន្តិចពីលើ៕