Saturday, April 27, 2024
Homeបច្ចេកវិទ្យាស្មា​ត​​ហ្វូ​ន​​៨ ​របស់ ​Sony ​បាន​​ដំឡើង​​ដល់​ Android ​7.0 ​Nougat

ស្មា​ត​​ហ្វូ​ន​​៨ ​របស់ ​Sony ​បាន​​ដំឡើង​​ដល់​ Android ​7.0 ​Nougat

Xperia Z3+ Z4 Tablet និងបណ្តាឧបករណ៍ថ្មីជាង នឹងត្រូវបានក្រុមហ៊ុនផលិតប្រទេសជប៉ុន ធ្វើឲ្យទាន់សម័យនូវ Android ស៊េរីថ្មីបំផុតក្នុងពេលវេលាខាងមុខ ។
បញ្ជីឧបករណ៍ត្រូវបាន Sony សន្យាលើកកម្ពស់ដល់ Android 7.0 Nougat រួមមាន Xperia Z3+ Z5 Z5 Compact Z5 Premium Xperia X XA XA Ultar X Performance និង Tablet Z4 Tablet ។ ក៏ប៉ុន្តែ ក្រុមហ៊ុនមិនលើកឡើងពីកាលវិភាគដំឡើងជាក់លាក់សម្រាប់ចរន្តឧបករណ៍នីមួយៗឡើយ ។
នៅក្នុងស៊េរីផលិតផលត្រូវបានជំនួយ អ្នកប្រើប្រាស់មិនសោកស្តាយពេល Sony មិនរំលឹកដល់ Xperia Z2 ឬ Xperia Z3 ជាទូរស័ព្ទលំដាប់ខ្ពស់ ដែលក្រុមហ៊ុនបញ្ចេញកាលពីដើមឆ្នាំ និង ចុងឆ្នាំ២០១៤ ។ ជាមួយនឹងការប្រកាសនេះ អាចមើលឃើញថា ក្រុមហ៊ុនផលិតប្រទេសជប៉ុនគ្រាន់តែចំណាយ Android 7.0 សម្រាប់តែម៉ូដែលឆ្នាំ២០១៥មកប៉ុណ្ណោះ ។
Android 7.0 Nougat គឺជាស៊េរីលើកកម្ពស់ សំដៅបង្កើនសមត្ថភាពបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ ។ ប្រព័ន្ធប្រតិបត្តិការថ្មីត្រូវបានបំពេញបន្ថែមដើរដោយពហុមុខងារ ។
ចាប់ពីថ្ងៃទី២៣ ខែសីហា Google បានឲ្យអ្នកប្រើប្រាស់ទាញយក Android ថ្មីបំផុត មុនដំបូងគឺជំនួយចំពោះ Nexus 6P, Nexus 5X, Nexus 6, Nexus 9, Pixel C និង Nexus Player ៕
ដោយ: តូច រំលឹក

RELATED ARTICLES