ជំនាន់ទីពីររបស់ម៉ូដែល MPV ខ្នាតតូច ចេញលក់២ស៊េរី ប្រើម៉ាស៊ីន ១,៥លីត្រ ទ្វាររុញ ជាគូប្រកួតប្រជែងថ្មីរបស់ Suzuki Ertiga ។
ក្នុងរយ:ពេល២ថ្ងៃ ១៧ និង ១៨ខែសីហា ម៉ូដែល MPV ខ្នាតតូច Toyota Sienta ជំនាន់ថ្មីបង្ហាញមុខដំណាលគ្នានៅទីផ្សារធំពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសថៃ និងម៉ាឡេស៊ី ។ មុននេះ ម៉ូដែលរថយន្តនេះបានដាក់ជើងដល់ឥណ្ឌូនេស៊ី កាលពីពីខែមេសា ។ Sienat 2016 ចេញលក់ចំនួន២ស៊េរី G និង V ជាមួយតម្លៃរៀងគ្នានៅប្រទេសថៃ គឺ ២១.០០០ដុល្លារ និង ២៥.០០០ដុល្លារ ។ ក្នុងពេលនោះ នៅម៉ាឡេស៊ី Sienta G តម្លៃ ២៣.០០០ដុល្លារ និងស៊េរី V តម្លៃ ២៥.០០០ដុល្លារ ។
Sienta រចនាកៅអី៣ជួរចំនួន៧កន្លែង លំហកាប៊ីនធំទូលាយ ។ ម៉ូដែល MPV ផ្តោតទៅលើការប្រើប្រាស់ ពហុមុខងារសម្រាប់គ្រួសារទាំងមូល និងការធ្វើជំនួញសេវាកម្ម ។ បំពាក់ម៉ាស៊ីន ១,៥លីត្រ Dual VVT-I ផ្គួបជាមួយប្រអប់លេខ CVT 7 ល្បឿន អមដោយរបបបើកបរ Sport ។
រថយន្តប្រើប្រាស់ចង្កៀងមុខ Bi-Beam LED ភ្លើងពេលថ្ងៃ LED និងភ្លើងក្រោយ LED ។ យ៉ាន់លោហធាតុ ១៦អ៊ីញមាន២ត្រាមពណ៌ ។ ផ្ទៃខាងក្រៅអាស្រ័យលើការជ្រើសរើសចំនួន៤ពណ៌ និងទ្វាររុញ ។
នៅខាងក្នុង Toyota បំពាក់អេក្រង់ថាច់ ៧អ៊ីញ សម្រាប់តារាបញ្ជាកណ្តាល ប្រព័ន្ធព័ត៌មានកម្សាន្តជាមួយក្បាល DVD, CD, MPe, WMA ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ។ ប្រអប់កុងទ័រដាក់បញ្ចូលអេក្រង់ TFT ៤,២អ៊ីញ បង្ហាញគ្រប់គ្រាន់ព័ត៌មានរថយន្ត ។ អាស្រ័យលើការជ្រើសរើសអេក្រង់កម្សាន្ត ៨អ៊ីញ សម្រាប់ជួរកៅអីក្រោយភ្ជាប់លើដំបូលរថយន្ត ។
ម៉ាស៊ីនរបស់ Sienta មានលេខកូដ 2NR-FE ១,៥លីត្រ ៤ស៊ីឡាំង Dual VVT-I កម្លាំង ១០៨សេះ នៅរង្វង់តួម៉ាស៊ីន ៦.០០០ជុំ/នាទី កម្លាំងបង្វិលជុំអតិបរមា ១៤០ញូវតុនម៉ែត្រ នៅ ៤.២០០ជុំ/នាទី ។ តាមការប្រកាសរបស់ Toyota, Sienta ថ្មីប្រើប្រាស់ ១៦,១លីត្រ/១០០គីឡូម៉ែត្រលើផ្លូវចម្រុះសណ្ឋាន ។ ស្តង់ដារបំភាយ Euro 4 ។
មុខងារសុវត្ថិភាព ដូចជាហ្វ្រាំង ABS, EBD, BA, ប្រព័ន្ធតុល្យភាពអេឡិចត្រូនិច VSC ការត្រួតពិនិត្យកម្លាំងអូស ជំនួយឡើងចំណោត ។
បើប្រៀបធៀបអំពីតម្លៃ ឥណ្ឌូនេស៊ី គឺជាទីផ្សារមានតម្លៃថោកបំផុតចាប់ពី ១៧.៥០០ដុល្លារ ។ ក្នុងពេលនោះ នៅប្រទេសថៃចាប់ពី ២១.០០០ដុល្លារ និងម៉ាឡេស៊ីចាប់ពី ២៣.០០០ដុល្លារ ៕
ដោយ: តូច រំលឹក
Toyota Sienta – ប្អូនរបស់ Innova ចូលចតតំបន់អាស៊ីអាគ្នេយ៍
RELATED ARTICLES