Sunday, November 24, 2024
Homeបច្ចេកវិទ្យាSpeaker រថយន្តសុខៗ មិនដំណើរការ មកពីហេតុអ្វី?

Speaker រថយន្តសុខៗ មិនដំណើរការ មកពីហេតុអ្វី?

ចំណេះដឹងទូទៅអំពីរថយន្ត

អ្នកប្រើរថយន្តមួយ ចំនួនបាន លើកឡើងថា គ្រឿងបំពង សំឡេង រថយន្តរបស់ គាត់តែងតែដំណើរ ការតាម ប្រក្រតីតែមានថ្ងៃមួយស្រាប់តែវាលេច ចេញនូវបញ្ហា មិនដើរឬគាំង ចាក់មិនឭ ដូចសព្វមួយដងសោះ។

នៅគ្រានោះ គឺក្បាលចាក់ គ្រឿងបំពងសំឡេង នៅដើរឬបើក ចេញធម្មតា ដូច្នេះគាត់ នឹកស្មានតែវា មកពីមាន បញ្ហាត្រង់ Speaker ។
បើតាមការ លើកឡើងនេះ វាហាក់ដូចជារឿង ចម្លែកមួយគឺ ធុងបាសរថយន្ត អត់បន្លឺសំឡេង ខណៈប្រព័ន្ធចុច Play គ្រឿងបំពងសំឡេង នៅដើរ។

ចំលើយហេតុផលនោះគឺថា៖ ខណៈពេល Speaker រថយន្តទោរទន់ទៅរកភាព សឹករិចរិល និងមានការបែក បាក់ធ្លោះធ្លាយ លើសលុបហើយ នោះវាប្រាកដ ជាមកពីអ្វី ដែលគ្រាប់ Speaker ក្នុងប្រព័ន្ធគ្រឿង បំពងសំឡេង បញ្ចេញមក ដូចជានៅពេលវា ងាប់សំឡេង អញ្ចឹងដែរ។

ហេតុដូច្នេះ ហើយប្រសិនជា Speaker មិនដំណើរការ (មិនឮសំឡេង ចេញមកពីគ្រប់ គ្រាប់ធុងបាស) បញ្ហាគឺច្រើន តែកើតមាន ឡើងនៅក្នុងក្បាលបាស ឬសំណុំសំឡេង របស់ធុងបាសតែម្តង។នៅ ក្នុងករណីខ្លះ ក៏អាចជាបញ្ហាមួយ ពាក់ព័ន្ធនិងបណ្តាញ ខែ្សនៅ ចន្លោះក្បាលធុង បាសនិង Speaker មេអាចបណ្តាល ឲ្យសំឡេងដែល ប្រមូលផ្តុំ ទាំងអស់បែក ខ្ញែកចេញ ក៏ថាបាន។

ដូចនេះដើម្បី សម្រួលកត្តា ចម្បងដែលបង្ក ជាបញ្ហានេះ លោកអ្នកគួរ តែយកវា ទៅជួសជុល ទើបជាការប្រសើរ។នៅក្នុងការ ជួសជុលគួរផ្តោត ទៅលើចំណុច សំខាន់ៗដូចជា៖ ពិនិត្យទៅលើ ខ្សែតភ្ជាប់ Speaker ធ្វើតេស្ត Speaker ដោយ សាកល្បងទាំង ខ្សែថ្មីនិងចាស់ដើម្បី វាស់ស្ទង់ មើលពីកម្រិត វ៉ុលភ្លើងរត់ របស់វាជាដើម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES