Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិឪពុក លោកស្រី អ៊ុង សានស៊ូជី ជាអ្នកណា? តចប់

ឪពុក លោកស្រី អ៊ុង សានស៊ូជី ជាអ្នកណា? តចប់

ប្រវតិ្តរបស់ឧត្តមសេនីយ៍អ៊ុងសាន

នៅពេលរដ្ឋាភិបាល អង់គ្លេសចេញ ដីកាសម្រាប់ ចាប់ខ្លួនលោក នៅក្នុងការមើល ឃើញពីកិច្ចខិតខំ ប្រឹងប្រែងរបស់លោក ក្នុងការបង្កើត បដិវត្តប្រឆាំង និងចក្រភពអង់គ្លេស លោកបានគេច ខ្លួនចេញពី ប្រទេសភូមា។

ដំបូងឡើយ គឺលោកបានទៅកាន់ ប្រទេសចិននិងបាន ស្វែងរកជំនួយរបស់ រដ្ឋាភិបាលជាតិ និយមគូមិញតាំង។ ប៉ុន្តែទាហានជប៉ុនដែលជា អ្នកកាន់កាប់ នៅក្នុងតំបន់ Amoy បានរារាំងនូវ ការប៉ុនប៉ងរបស់ លោកនិង បានបញ្ចុះបញ្ចូល លោក អ៊ុង សាន ឲ្យជឿទុកចិត្ត និងជំនួស ការទៅប្រទេស ដោយឆ្ពោះ ទៅជប៉ុនវិញ។ នៅទីនោះ រដ្ឋាភិបាលលោក Fumimaro Konoe បានផ្តល់ឲ្យលោក នូវការផ្គត់ផ្គង់អាវុធនិង ហិរញ្ញវត្ថុចាំបាច់។

លោក អ៊ុង សាន បានវិល ត្រឡប់ទៅកាន់ភូមា វិញក្នុងខែកុម្ភះឆ្នាំ១៩៤១។ ក្នុងរយៈ ពេលដ៏ខ្លីលោក បានទៅកាន់ ជប៉ុនជាថ្មីម្តង ទៀតដើម្បីទទួល បានការហ្វឹក ហ្វឺនយោធា។ ក្នុងឆ្នាំ១៩៤១ វរសេនីយ៍ឯក Suzuki បានជួយលោកអ៊ុង សាន ក្នុងការបង្កើត កងទ័ពទាមទារឯករាជ្យ ភូមាក្នុងទីក្រុង បាងកកប្រទេសថៃ។ ក្រុមនេះ ត្រូវបានរៀបចំដោយ ជប៉ុនក្នុងអំឡុង សង្គ្រាមលោក លើកទី២។
ក្នុងខែមីនា ឆ្នាំ១៩៤២ នៅពេលក្រុង រ៉ង់ហ្គូនបាន ធ្លាក់ចូល ទៅក្នុងកណ្តាប់ ដៃជនជាតិជប៉ុន

កងទ័ពទាមទារ ឯករាជ្យភូមាបាន បង្កើតនូវរដ្ឋបាល មួយសម្រាប់ ប្រទេសជាតិ ក្រោមរបបជាតិ និយម Thakin Tun Oke។ រដ្ឋបាលនេះ បានប្រតិបត្តិដូច គ្នាជាមួយ និងរដ្ឋបាល យោធាជប៉ុន រហូតដល់ ជប៉ុនបំបែកវា។ ក្នុងខែកក្កដាឆ្នាំ១៩៤២ កងទ័ព ទាមទារ ឯករាជ្យភូមាត្រូវបាន បង្កើតឡើងជាថ្មី ម្តងទៀតជាក ងទ័ពការពារ ជាតិភូមា។

លោកបាន ប្រែក្លាយជា វរសេនីយ៍ឯកមួយ រូបហើយទទួលខុសត្រូវលើកម្លាំងនេះ។ នៅពេលជប៉ុន បានប្រកាស ភូមាជា ប្រទេសឯករាជ្យ លោក បានទទួលខុស ត្រូវជារដ្ឋមន្ត្រី សង្រ្គាមនិង កងទ័ព ការពារជាតិភូមា ដែលត្រូវបានគេ ដូរឈ្មោះ ទៅជាកង ទ័ពជាតិភូមាវិញ។ ប៉ុន្តែលោក មិនប្រាកដក្នុង ចិត្តអំពីការ សន្យារបស់ ជប៉ុនចំពោះ ការផ្តល់ឯ ករាជ្យពិត ប្រាកដមួយ ដល់ភូមា នោះឡើយ។ នៅថ្ងៃ២៧មីនាក្នុងឆ្នាំ១៩៤៥ លោកបានដឹកនាំ កងទ័ពជាតិភូមា នៅក្នុងបដិវត្តប្រឆាំងនិងការ កាន់កាប់របស់ ជប៉ុនហើយ បានវាយឈ្នះជប៉ុន ដោយមានការ ជួយជ្រុមជ្រែងពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួន។

បន្ទាប់ពីការចុះចេញរបស់កងទ័ពជប៉ុន លោកបានបង្កើតអង្គការអ្នកស្ម័គ្រចិត្តរបស់ប្រជាជន ដែលជា ទាហាននយោ បាយឯកជន មួយដែលមានទិស ដៅគ្រប់គ្រង កងទ័ពជាតិ ភូមារបស់លោក។ នៅចុងឆ្នាំ ១៩៤៦ លោក បានប្រែក្លាយ ជាអនុប្រធាន ក្រុមប្រឹក្សាប្រតិបត្តិរបស់ ភូមាជា មួយនិងការ ជួយប្រឆាំងនិង សមាគមសេរីភាព របស់ប្រជាជន ប្រឆាំងអ្នកកាន់ លទ្ធិហ្វាស់ស៊ីស។ជាលទ្ធផល លោកបានក្លាយជានាយករដ្ឋមន្ត្រី  តែលោកនៅតែជា អ្នកនៅក្រោម អំណាចវេតូរ បស់រដ្ឋាភិ បាលចក្រភព អង់គ្លេសដដែល។
ក្នុងឆ្នាំ១៩៤៧ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងសន្និសិទផាឡុង ជាមួយនិងមេ ដឹកនាំច្រើន មកពី ក្រុមប្រទេសដទៃដើម្បី ស្វែងរកការគាំទ្រ ចំពោះការ ចូលរួមរបស់ភូមា។ នៅឆ្នាំ ដដែលនោះ ក្នុងអំឡុង ពេលនៃការ បោះឆ្នោតសកល សមាគម ខាងលើបាន យកឈ្នះកៅអី ច្រើនជាងគេ ក្នុងការបោះ ឆ្នោតសភា។

ជីវិតឯកជន

ក្នុងឆ្នាំ១៩៤២ លោក អ៊ុង សាន បានរៀប អាពាហ៍ពិពាហ៍ ជាមួយនិងអ្នកស្រី Khin Kyi ហើយ អ្នកទាំងពី រមានកូន ៣នាក់គឺ អ៊ុង សាន អូអូ (Oo) ជាវិស្វករ ម្នាក់ អ៊ុង សាន លីន បាន ស្លាប់នៅអាយុ៨ឆ្នាំ និងកូនពៅ គឺលោកស្រី អ៊ុង សាន ស៊ូជី។ (ចប់)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES