Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវិធីសរសេរផែនការគ្រប់គ្រង ទំនាក់ទំនងអតិថិជន

វិធីសរសេរផែនការគ្រប់គ្រង ទំនាក់ទំនងអតិថិជន

ស្វែងយល់ពីកិច្ចការជំនួញ

គន្លឹះជំនួញ៖ ផែនការ គ្រប់គ្រង ទំនាក់ទំនង របស់អតិថិជន គឺជាសមាធាតុផ្សំ ដ៏សំខាន់មួយនៃការ ប្រតិ បត្តិការមុខ ជំនួញ របស់អ្នក ស្របពេលដែលវា ពិពណ៌នាអំពី ថាតើនិយោជិតគួរ តែដោះស្រាយ ជាមួយនិងអតិថិជន យ៉ាង ដូចម្តេចហើយ ថែមទាំង ផ្តល់នូវ រូបភាពជាសញ្ញា ទូលំទូលាយដែល ទាំងអតិថិជន និងនិយោជិតអាច ពឹងផ្អែកលើ វាបានទៀតផង។
ខាងក្រោម នេះគឺជាតិចនិក សរសេរផែនការ គ្រប់គ្រងទំនាក់ ទំនងអតិថិជន ពីគេហទំព័របរទេស ដូចតទៅ៖

១/ត្រួតពិនិត្យថា តើថ្មីៗនេះក្រុម ហ៊ុនរបស់អ្នកបកស្រាយពីការ ចោទសួរនិងត្អូញត្អែពី សំណាក់អតិថិ ជនរបៀបណាហើយ តើវិធីសាស្ត្រអ្វីដែលអ្នកប្រើ នៅក្នុងការរក្សា ទំនាក់ទំនងអតិថិជន។ចំពោះផ្នែកនីមួយៗដែលមានទំនាក់ទំនងជាមួយនិងអតិថិជនចូរសរសេរចេញពីអ្វីពួកគេធ្វើ ហើយថាតើវាតំណាង ឲ្យកម្រិតនៃ សេវាកម្មដែលអ្នកចង់បាន។

២/ស៊ើបអង្កេត ថាតើការប្រកួត ប្រជែងនៅរបស់ អ្នកយ៉ាងដូចម្តេចនៅក្នុងការ បកស្រាយ ពីទំនាក់ទំនងនៃ អតិថិជន។ឃ្លាំមើលថាតើពួក គេបានបកស្រាយ ការចោទសួរតាម ទូរស័ព្ទដូចម្ត៉េច ឬមួយ ថាតើពួកគេផ្ញើ សារតាមរយៈ អ៊ីម៉ែលថ្មីដូចម្តេច និងប្រើប្រាស់ ទម្រង់ដទៃទៀតនៃ ទំនាក់ទំនងជាមួយ និងអតិថិជន របស់ពួកគេរបៀបណា។ព្រោះកាល បើលោកអ្នក សរសេរវាចេញមកនោះនឹងច្បាស់ជាអាច សង្កេតឃើញ ពីកត្តាចាំបាច់ ជាមិនខាន ឡើយចំពោះ ការគ្រប់គ្រងទំនាក់ទំនង ល្អជាមួយ និងដៃគូជំនួញរបស់អ្នក។

៣/បង្កើតគោលនយោ បាយមួយនៅក្នុង ការបកស្រាយអំពី ទំនាក់ទំនងអតិថិជន។ពិពណ៌នា ចំណុចនេះឲ្យបាន ច្បាស់ក្នុងផែនការរបស់អ្នក ស្របពេលដែវា នឹងក្លាយជាគន្លឹះ សំខាន់មួយក្នុង ការធ្វើឲ្យប្រសើរ ឡើងនូវទំនាក់ ទំនងអតិថិជន ចំពោះក្រុមហ៊ុនរបស់អ្នក។

៤/កំណត់ពីហិរញ្ញ វត្ថុនិងថវិកាពេ លវេលាសម្រាប់ផែនការ គ្រប់គ្រងទំនាក់ទំនង អតិថិជនរបស់ អ្នកហើយ បញ្ចូលវានៅ ក្នុងផ្នែកដែលអាចបំបែក ពីគ្នាបាន។ជានិច្ចកាលក្រុ មហ៊ុននានាមិនត្រឹម តែហ្វឹកហ្វឺននិយោជិតរបស់ ពួកគេក្នុងផ្នែក ទំនាក់ទំនង ប៉ុណ្ណោះទេថែមទាំងបង្កើតគ្រឿង សម្រួលនៃទំនាក់ ទំ នងដូចជាការ បែក ចែកនូវបណ្តាញ សេវា អតិថិជន ក្នុងរូប ភាព ផ្សេងៗជាដើម។អ្នកចាំបាច់ត្រូវលៃ លកទាំង ប្រាក់កាសនិង ពេលវេលានៅក្នុង ការអភិវឌ្ឍ គ្រឿងជួយ សម្របសម្រួលនោះ នៅក្នុងការហ្វឹកហ្វឺនដល់និយោ ជិតហើយក៏ត្រូវ ប្រតិបត្តិនូវវិធី សាស្ត្រថ្មីនៅក្នុងទំនាក់ ទំនងជាមួយនិងអតិ ថិជនផងដែរ។

៥/កំណត់ ថាអ្នកណានៅក្នុង ក្រុមហ៊ុនដែល នឹងទទួលខុស ត្រូវចំពោះផ្នែកនីមួយៗនៃផែនការ គ្រប់គ្រងទំនាក់ ទំនងអតិថិជនរបស់អ្នក។

៦/ពិពណ៌នាថា តើអ្នកនឹ ងវាស់ស្ទង់លទ្ធផល ដូចម្តេច។ជាឧទាហរណ៍ ករណីនេះ អាចជាប់ពាក់ព័ទ្ធនឹ ងការធ្វើតេស្ត ដែលគួរឲ្យភ្ញាក់ផ្អើលរ បស់អតិ ថិជនអ្នកក៏ ដូចជាការសាក សួរអតិថិជន នៅក្នុងការចូលរួមក្នុង ការស្ទាបស្ទង់ពីកា រលើកទឹកចិត្តជាដើម។

00003

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES