Friday, April 26, 2024
Homeព័ត៌មានជាតិនាងកំពុងតែឈររេរាចែកចាយលើផ្លូវរទេះភ្លើង សមត្ថកិច្ចមកទាន់ចាប់ខ្លួនភ្លាមៗ

នាងកំពុងតែឈររេរាចែកចាយលើផ្លូវរទេះភ្លើង សមត្ថកិច្ចមកទាន់ចាប់ខ្លួនភ្លាមៗ

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងតែឈរលក់គ្រឿងញៀន ត្រូវបាន​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស៊ា មុំ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានជិះម៉ូតូល្បាតនៅភូមិសាស្ត្រខាងលើ ស្រាប់តែឃើញនារីម្នាក់កំពុងរេរាលក់គ្រឿងញៀន ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្័យភ្លាមៗតែម្តង។

ក្រោយពេលចាប់ខ្លយនជនសង្ស័យ សមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ (២កញ្ចប់តូច និង១កញ្ចប់ធំ) និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕

RELATED ARTICLES