Friday, April 26, 2024
Homeព័ត៌មានជាតិព្រះអង្គប៉ុនប៉ងធ្វើអត្តឃាតប៉ុន្មានដងរួចមកហើយ ម្តងនេះយកកាំបិតអារដៃ

ព្រះអង្គប៉ុនប៉ងធ្វើអត្តឃាតប៉ុន្មានដងរួចមកហើយ ម្តងនេះយកកាំបិតអារដៃ

ខេត្តព្រៃវែង ៖ ព្រះភិក្ខុសង្ឃមួយអង្គ ព្រះនាម ជា វ៉ាន់នី ព្រះជន្ម៣៧វស្សា គង់នៅវត្តហាបូរ ដោយសារតែកើតមានជំងឺប្រចាំកាយរាប់ឆ្នាំព្យាបាលមិនជា ក៏ដាច់ព្រះទ័យ ទាញកាំបិតប៉័ងតោ មកធ្វើសកម្មភាពអារកដៃប៉ុនប៉ងធ្វើអត្តឃាត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុច វត្តហាបូរ ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ។

ប្រភពព័ត៌មានពីគណៈកម្មការវត្តហាបូរ បានបញ្ជាក់ប្រាប់ថា ព្រះសង្ឃព្រះនាម ជា វ៉ាន់នី បានកើតមានជម្ងឺប្រចាំកាយ និងចេះតែវង្វេងវង្វាន់ ព្រមទាំងមានវិបត្តិផ្លូវចិត្តផង។ កន្លងមកព្រះអង្គធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតប៉ុន្មានដងរួចមកហើយ ប៉ុន្តែត្រូវបានគេប្រទះឃើញ និងជួយ ឃាត់ទាន់ពេលរហូត។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ព្រះសង្ឃ ជា វ៉ាន់នី បានធ្វើសកម្មភាពយកកាំបិតប៉័ងតោមកអារកដៃខ្លួនឯង ប៉ុនប៉ងធ្វើអត្តឃាតតែម្តង បណ្តាលឱ្យហូរឈាម និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងដូនជីតាជី នាំគ្នាដឹកបញ្ជូនព្រះសង្ឃខាងលើទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ៕

RELATED ARTICLES