Wednesday, April 24, 2024
Homeព័ត៌មានជាតិទាញកៅអីវាយប្រពន្ធបាក់អស់១ហើយ ស្ទុះដាល់បែកភ្នែកថែមទៀត

ទាញកៅអីវាយប្រពន្ធបាក់អស់១ហើយ ស្ទុះដាល់បែកភ្នែកថែមទៀត

ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រហូតដល់ទ្រាំលែងបាន ក៏ទាញកៅអីជ័រមកវាយសំពងប្រពន្ធ បណ្តាលឱ្យបាក់កៅអីអស់១ លុះមិនទាន់អស់ចិត្ត ក៏ស្ទុះចូលទៅដាល់ប្រពន្ធជាច្រើនដៃបន្ថែមទៀត បណ្តាលឱ្យបែកភ្នែករងរបួសយ៉ាងដំណំ រហូតផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធបែកភ្នែក បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។

ជនបង្កហេតុជាប្តី ដែលបង្កហិង្សាដាក់ប្រពន្ធ មានឈ្មោះអ.ប អាយុ៣៦ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជា ប្រពន្ធ មានឈ្មោះ ច.ស អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីព្យាបាលរបួស និងត្រូវបានគ្រូពេទ្យ ដេរមុខរបួសលើភ្នែកខាងស្តាំចំនួន៤ថ្នេរ ដេរមុខរបួសក្រោមភ្នែកស្តាំចំនួន០៣ថ្នេរ និងកំភួនដៃឆ្វេង៕

RELATED ARTICLES