អ្នកជំនាញ៖ កំណើនសេដ្ឋកិច្ចថៃអាចស្ទុះបាន ៣,៤%

ស្វែងយល់ពីសេដ្ឋកិច្ចតំបន់អាស៊ាន

ទីក្រុងបាងកក៖ អ្នកវិភាគវិនិយោគ មូលបត្រ បានព្យាករ ទុកថាសេដ្ឋកិច្ច ថៃនឹងពង្រីក បានក្នុង អត្រា៣,២%ទៅ៣,៤% ក្នុងឆ្នាំ ២០១៦នេះ ។ អ្នកឯកទេស រូបនោះថែមទាំងបាន ស្នើឲ្យវិនិ យោគិនទាំងឡាយ ធ្វើឲ្យមាន លក្ខណៈ ដាច់ដោយឡែក ពីគ្នានៅក្នុងការ វិនិយោគរបស់ពួកគេក៏ដូចជាការ បណ្តាក់ទុនក្នុងផ្សារ មូលបត្រឬ ទុនសកម្ម ដែលទទួលបា នមកវិញ ដោយកម្រិតថេរ។

អគ្គនាយក គ្រប់គ្រងក្រុមហ៊ុន Thanachart Fund Management Company Limited លោក Boonchai Kiattanavith បានឲ្យដឹងថា កំណើន នៃការប្រើប្រាស់ ក្នុងស្រុក វិធាន ការណ៍ លើកទឹកចិត្តនានា របស់រដ្ឋាភិបាល ក៏ដូចជាការធ្វើ ឲ្យប្រសើរ ឡើងនូវការនាំចេញ គឺជាកត្តាវិជ្ជមាន សម្រាប់កំណើ នសេដ្ឋកិច្ចរ បស់ថៃឆ្នាំនេះ។

សន្ទស្សន៍ ផ្សារមូលបត្រ ថៃរហូតមក ដល់ខែកញ្ញ អ្នកវិភាគបា នប៉ាន់ប្រមាណទុកថា វានឹងប្រែប្រួល ក្នុងទិសដៅ វិជ្ជមានមួ យក្នុងរង្វង់ ១.៤៨០ទៅ១.៦០០ពិន្ទុ។ សន្ទស្សន៍ ផ្សារភាគហ៊ុន នឹងទំនងជា មាននិន្នាការចុះ ឡើងនៅចុង ឆ្នាំនេះ ស្របតាម ការព្យាករ ដែលអះ អាងថាធនាគារ កណ្តាលសហរដ្ឋ អាមេរិក (Fed) នឹងដំឡើងអត្រា ការប្រាក់ ក្នុងខែធ្នូ។

ទោះជាយ៉ាងណា អ្នកវិភាគបាន បង្កើនការស្នើ ថាបណ្តាវិនិ យោគិនទាំង ឡាយគួរវិនិយោគ ក្នុងផ្សារហ៊ុន ផ្នែកស្បៀងអាហារ ការដឹកជញ្ជូននិង ពាណិជ្ជកម្មតាមព្រំដែនឬទ្រព្យ សកម្មដែលទទួលបាន មកវិញនូវអត្រាថេរដូចជាមូល និធិ ហេដ្ឋារចនាសម្ព័ន្ធ ឬ អចលនទ្រព្យ។

yyyy

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា